ជំនន់ទឹកភ្លៀង​បង្ខំឲ្យពលរដ្ឋ​ជម្លៀសខ្លួន​ជាង១លាន​នាក់នៅឥណ្ឌា

29-06-2020 5:10 pm 108
រូបភាពទឹកជំនន់ក្នុងរដ្ឋAssamប្រទេសឥណ្ឌា

ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនារដូវមូសុង បានបង្ខំឲ្យមនុស្សជម្លៀសចេញពីផ្ទះសម្បែងជាង១លាននាក់នៅក្នុងប្រទេសឥណ្ឌា គឺស្ថិតនៅក្នុងរដ្ឋAssamនៅភាគឦសាននៃប្រទេស។ អាជ្ញាធរឥណ្ឌាបានព្រមានដែរថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរក្នុងពេលដ៏ខ្លីខាងមុខ។ មនុស្សពីរនាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២៤ម៉ោង។ 

ភ្លៀងបានធ្លាក់យ៉ាងហោចណាស់ក្នុងខណ្ឌចំនួន២៣នៃខណ្ឌទាំង៣៣ក្នុងរដ្ឋAssam ហើយតាមការព្យាករណ៍ភ្លៀងអាចនឹងធ្លាក់បន្ថែមទៀតក្នុងរយៈពេលបីថ្ងៃខាងមុខ។ ពេលនេះកងកម្លាំងត្រូវបានដាក់ពង្រាយទូទាំងរដ្ឋ ក្នុងប្រតិបត្ដិការជួយជម្លៀសប្រជាជនទៅកាន់ជម្រកសុវត្ថិភាព។ ក្នុងកិច្ចការនេះអាជ្ញាធរក៏បានគិតគូរពីការការពារករណីឆ្លងវីរុសកូរ៉ូណាផងដែរ ដោយសារនៅក្នុងរដ្ឋAssamមានមនុស្សឆ្លងជាង៧ពាន់នាក់ហើយនិងស្លាប់១១នាក់៕

ដោយ៖ពេញ ផេង

 

 ពាក្យគន្លឹះ  ឥណ្ឌាទឹកជំនន់

ព័ត៌មានផ្សេងទៀត