លោក​គិន ភា គាំទ្រ​ការ​ដាក់ទោស​មន្ត្រី​បន្លែបន្លំ​ក្នុង​ការផ្តល់​សាច់ប្រាក់​គ្រួសារ​ក្រីក្រ​

29-06-2020 4:59 pm 91

​លោក​វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ក្រើនរំឭក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជា​អ្នកប្រតិបត្តិ​ក្នុង​ការផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩​ទាំងអស់ ត្រូវ​បំពេញ​ការងា​ររ​បស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ ទៅតាម​គោលការណ៍ នីតិវិធី​ណែនាំ​របស់​រាជរដ្ឋាភិបាល កុំ​បន្លែបន្លំ​ក្នុងការ​កោស​កៀរ​រក​លុយ​កាក់ ពី​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​។ ធ្វើយ៉ាងណា កុំឲ្យ​មាន​បញ្ហា​ល្អក់កករ ពាក់ព័ន្ធ​នឹង​ការផ្តល់​សា​ច់នេះ​ឲ្យសោះ ហើយ​ប្រសិនបើ​មាន​កំហុស​នោះ​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​មួយ​រូប បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការ​ក្រើន​រលឹក​នេះ ដើម្បី​ឲ្យ​មន្ត្រី​អនុវត្ត​ដោយ​តម្លាភាព​សម្រាប់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដែល​មិនមែន​ជា​សាច់ញាតិ​បងប្អូន​របស់​ខ្លួន​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

សំឡេង​

ព័ត៌មានផ្សេងទៀត