កូវី​ដ​-១៩​ឆ្លង​​ជាង​​១០​លាន​នាក់​​ស្លាប់​ជាង​៥០​ម៉ឺន​នាក់​ទូទាំង​​ពិភពលោក​

29-06-2020 4:38 pm 80
រូបភាពវីរុសកូរ៉ូណា​ឬកូវីដ-១៩

​ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នៅក្នុង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​១០​លាន​នាក់​ហើយ និង​ស្លាប់​ជាង​៥០​ម៉ឺន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​-១៩​ប្រចាំថ្ងៃ​។ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​មាន​ជាសះស្បើយ​ជាង​៥​លាន​នាក់​និង​កំពុង​សម្រាក​ព្យាបាល​សល់​ជាង​៤​លាន​នាក់​។​

​អាមេរិក​ជា​ប្រទេស​មាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ច្រើនជាងគេ​ដដែល គឺ​ឆ្លង​ជាង​២​លាន​៦​សែន​នាក់​និង​ស្លាប់​ជិត​១៣​ម៉ឺន​នាក់​។ បន្ទាប់មក​ប្រេ​ស៊ីល​ឆ្លង​ជាង​១​លាន​នាក់​ស្លាប់​ជាង​៥៧,០០០​នាក់ រុស្ស៊ី​ឆ្លង​ជាង​៦៣​ម៉ឺន​នាក់​ស្លាប់​ជាង​៩​ពាន់​នាក់ ឥណ្ឌា​ឆ្លង​ជិត​៥៥​ម៉ឺន​នាក់​ស្លាប់​ជាង​១៦,០០០​នាក់ និង​អង់គ្លេស​ឆ្លង​ជាង​៣១​ម៉ឺន​នាក់​ស្លាប់​ជាង​៤៣,០០០​នាក់​។ ទាំងនេះ​គឺជា​ប្រទេស​៥​ដែលមាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ច្រើនជាងគេ​ក្នុង​ពិភពលោក​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត