​ក្រសួង​ការងារ​​ដោះស្រាយ​ជូន​កម្មករ​រោងចក្រ​មួយ​​មកពី​ខេត្តកំពង់ស្ពឺ​ដែល​ថៅកែ​រត់ចោល​​

29-06-2020 4:21 pm 209

​កម្មករ​រោងចក្រ New Best Global Textile Co,.Ltd នៅ​ខេត្តកំពង់ស្ពឺ ប្រមាណ​ជា​៥០​នាក់ បាន​ឡើងមក​តវ៉ា​នៅមុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ដើម្បី​ទាមទារ​អោយ​ក្រសួង​ដោះស្រាយ​ករណី​រោងចក្រ​ត្រូវបាន​ថៅកែ​រត់ចោល និង​ក្រសួង​មិន​បញ្ចូន​សំណុំ​នេះទៅ​អាជ្ញាកណ្តាល ធ្វើអោយ​កម្មករ​រងចាំ​ដំណោះស្រាយ​ជាង​៣​ខែ​មកហើយ​។ ការឡើង​មក​តវ៉ា​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​។​

​បើតាម​អ្នកស្រី ព្រុំ តុលា តំណាង​របស់​កម្មករ​រោងចក្រ​ខាងលើ​បាន​បញ្ជាក់ថា ដំបូង​ឡើយ​ម្ចាស់​រោងចក្រ​បាន​ប្រាប់​កម្មករ​ថា​រោងចក្រ​នឹង​ព្យួ​ការងារររយៈពេល​មួយខែ តែ​ដល់ពេល​គម្រប់​មួយខែ​នៃ​ព្យួរការងារ​របស់​រោង​ចក្រ កម្មករ​បាន​វិល​ត្រឡប់មក​ធ្វើ​ការងារ​វិញ ស្រាប់តែ​រោងចក្រ​ចក្រ​បិទទ្វារ ហើយ​លិច​លឺថា ថៅកែ​រត់ចោល​រោងចក្រ ដោយ​ពុំមាន​ការជូនដំណឹង​ដល់​កម្មករ​លើ​យ​។ អ្នកស្រី​បាន​បញ្ជាក់ថា ការឈាន​ដល់​ការតវ៉ា​នេះ ដោយសារតែ​មូលហេតុ ភាគី​រោងចក្រ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ ពុំបាន​រក​ដំណោះស្រាយ​ជូន​ពួកគេ​ឱ្យបាន​សមស្រប​ទៅនឹង​អ្វីដែល​ពួកគេ​បាត់បង់​…………

​សំឡេង​៖

​តំណាង​កម្មករ​រូបនេះ បាន​គូសបញ្ជាក់ថា ភាគី​ខាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានមក​ទទួល​ញត្តិ និង​សន្យាថា​នឹង​ដោះស្រាយ​ជូន​ពួកគេ​នៅ​ថ្ងៃស្អែក​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។ យ៉ាងណា​នៅក្នុង​ញត្តិ​ទាមទារ​នោះ អ្នកស្រី ព្រុំ តុលា បាន​គូសបញ្ជាក់​ផងដែ​រថា កម្មករ​ធ្វើ​ការទាមទារ​ចំនួន​៧​ចំណុច ដោយ​ក្នុងនោះ​រួមមាន ១.​លុយ​៨​ថ្ងៃ​ដែល​នៅសល់​, ២. លុយ​បំណាច់​ឆ្នាំ​របស់​កម្មករ​, ៣. លុយ​ព្យួរការងារ​របស់​កម្ម​ក​រ​, ៤. លុយ​បិទ​រោងចក្រ​មិន​ចូនដំណឹងដ​ល់ក​ម្មក​រ​, ៥. លុយ​ជំងឺ​ចិត្ត​កម្មករ​, ៦. លុយ​រំលឹក​អតីតភាព​ការងារ​របស់​កម្មករ និង​៧. លុយ​លំហែ​មាតុភាព​របស់​កម្មករ​ដែល​សម្រាលកូន​ហើយ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​កើតមាន​ជំងឺ​កូវី​ដ​១៩ មាន​រោងចក្រ​មួយចំនួន​បាន​ព្យួរ​កា​ងារ និង​មាន​រោងចក្រ​មួយចំនួនទៀត​បាន​បិទ​រោងចក្រ ដោយសារ​បញ្ហា​សេដ្ឋកិច្ច​។ តែ​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា មាន​រោងចក្រ​មួយចំនួន ក៏​នៅ​ដំណើរការ​ជាធម្មតា​។ ការព្យួរ​និង​បិទ​រោងចក្រ បានធ្វើឱ្យ​កម្មករ​មួយចំនួន​អត់​ការងារ​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត