ក្រសួងផែនការ បានរៀបចំលេខទូរស័ព្ទចំនួន ២ខ្សែ ដើម្បីរង់ចាំទទួលដោះស្រាយការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងករណីដែលមានគ្រួសារក្រីក្រ តាមរាជធានី ខេត្ត បាត់ប័ណ្ណ ឬរហែកមិនអាចប្រើបាន ឬមិនអាចបើកប្រាក់ឧបត្ថម្ភបាន ដោយពួកគាត់អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៥ ៣៦៣ ៦៨៨ ឬ០១២ ៣៩១ ០១៦។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងផែនការ៕(ដោយ៖ថា ចាន់ធី)