​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​បាន​ជាសះស្បើយ​​ ខណ​:​គ្មាន​អ្នក​ឆ្លង​ថ្មី​​

29-06-2020 9:06 am 130

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ បានបញ្ជាក់​តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​ថា អ្នកជំងឺ កូវី​ដ​-១៩ ម្នាក់​បាន​ជាសះស្បើយ ដែល​នាំឲ្យ​ចំនួន​អ្នក​ជាសះស្បើយ​កើនឡើង​រហូតដល់​១៣០​នាក់ ខ ណ​:​ដែរ​ពុំមាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី​នោះទេ​។ ដោយឡែក​សម្រាប់​អ្នក​កំពុង​សម្រាក​ព្យាបាល​វិញ នៅសល់​ត្រឹម​១១ នៃ​អ្នក​ឆ្លង​សរុប​១៤១​នាក់​។​

​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា អ្នកជំងឺ​កូវី​ដ​១៩ ដែល​បាន​ជាសះស្បើយ​នៅពេលនេះ គឺជា​បុរស​ជនជាតិខ្មែរ មាន​វ័យ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តកំពង់ចាម ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស ឥណ្ឌូ ណេស៊ី​ តាម​តាម​ជើងហោះហើរ​ត្រង់​មក​កម្ពុជា បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន​០២​លើក ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​រួចហើយ ។​

​ជាមួយគ្នា ក្រសួង​ក៏​បានបញ្ជាក់​ផងដែ​រថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នកជំងឺ​កូវី​ដស​រុប​ចំនួន ១៤១​នាក់ (​ស្ត្រី ៤០​នាក់ និង​បុរស ១០១​នាក់​) ដែល​ក្នុងនោះ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​១៣០​នាក់ (​ស្រី ៣៩​នាក់ និង​បុរស​៩១​នាក់​) ខណៈ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​១១​នាក់ (​ស្ត្រី ០១​នាក់ និង​បុរស​១០​នាក់​)​។​

​យ៉ាងណាមិញ បើទោះបីជា​មាន​ករណី​ជាសះស្បើយ​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​ក្រសួងសុខាភិបាល តែងតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឲ្យចូល​រួម​អនុវត្ដ​វិធានការ​ការពារ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការការពា​រទប់​ស្កាត់ នឹង​ជំងឺ​កូវី​ដ​១៩ ដោយ​ត្រូវ​លាងដៃ និង​សំអាតខ្លួន​ស្អាត​ជានិច្ច ពាក់​ម៉ាស ឬ​ប្រើប្រាស់​ក្រមា ពេល​ចាំបាច់ រួមទាំងរ​ក្សាគ​ម្លាត​បុគ្គល និង​សង្គម​ពេល​នៅ​ទីប្រជុំជន​ផងដែរ​៕


ព័ត៌មានផ្សេងទៀត