ការដឹកនាំ​​របស់​គណ​បក្ស​ប្រជាជន​​ជាង​៤០​ឆ្នាំ​​​នេះ ​ត្រូវបាន​​វាយតម្លៃ​​ខុសគ្នា​​

28-06-2020 4:37 pm 642

​ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួប​ទី​លើក​ទី​៦៩​ឆ្នាំ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា ១៩៥១-២៨​មិថុនា ២០២០)​។ 

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន អះអាង​នៅលើ​បណ្តាញ​សង្គម​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលី​កម្ម​ឥត​រួញរា ដើម្បី​កម្ពុជា​មាន​ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ លោក​ថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​កម្ពុជា​បានប្រែក្លាយ ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​គំនរ​ផះផង់ ទៅជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ ។ 

​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា វាយតម្លៃ​វិជ្ជមាន​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ជាង​៤០​ឆ្នាំ​ចុងក្រោយ​នេះ​។ ផ្ទុយ​ពី​លោក​គិន ភា គឺ​លោក​រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាងថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាង​៤០​ឆ្នាំកន្លងមក បានធ្វើឱ្យ​សម្បត្តិ​ធម្មជាតិ​កម្ពុជា​ហិនហោច ខ្ទេចខ្ទី​, មិនអាច​ការពារ​បូរណភាព​ទឹកដី​បានល្អ​, មាន​ការរំលោភ​ដីធ្លី​, ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម .........

​ដើម្បីឱ្យ​រឹតតែ​ច្បាស់​លើ​ការវាយតម្លៃ​នេះ ជា​បន្ត​សូម​ស្តាប់​ការលើកឡើង របស់លោ​កគិន ភា និង លោក​រ៉ុង ឈុន តាមរយៈ​ការសាកសួរ​តាម​ទូរ​សព្ទ ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត