ថ្ងៃនេះគឺជាថ្ងៃខួបទីលើកទី៦៩ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨មិថុនា ២០២០)។
ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន អះអាងនៅលើបណ្តាញសង្គមថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ លោកថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺកម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា វាយតម្លៃវិជ្ជមានលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ។ ផ្ទុយពីលោកគិន ភា គឺលោករ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាង៤០ឆ្នាំកន្លងមក បានធ្វើឱ្យសម្បត្តិធម្មជាតិកម្ពុជាហិនហោច ខ្ទេចខ្ទី, មិនអាចការពារបូរណភាពទឹកដីបានល្អ, មានការរំលោភដីធ្លី, ការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម .........
ដើម្បីឱ្យរឹតតែច្បាស់លើការវាយតម្លៃនេះ ជាបន្តសូមស្តាប់ការលើកឡើង របស់លោកគិន ភា និង លោករ៉ុង ឈុន តាមរយៈការសាកសួរតាមទូរសព្ទ ពីខុន ប៊ុនថុល ដូចតទៅ៖