កូវី​ដ​-១៩​​ចម្លង​ដល់​មនុស្ស​​ជាង​១០​លាន​នាក់​​និង​ស្លាប់​ជាង​​៥០​ម៉ឺន​នាក់​​ទូទាំង​ពិភពលោក​

28-06-2020 9:08 am 106
រូបភាពវីរុសកូរ៉ូណា​ឬកូវីដ-១៩

​ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​១០​លាន​នាក់​ហើយ និង​ស្លាប់​ជាង​៥០​ម៉ឺន​នាក់​ផ្សេងទៀត នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​-១៩​ប្រចាំថ្ងៃ​។ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​ក៏មាន​ជាសះស្បើយ​ជាង​៥​លាន​នាក់​ផងដែរ និង​កំពុង​សម្រាក​ព្យាបាល​សល់​ជាង​៤​លាន​នាក់​។​

​បើ​គិតពី​ចំនួន​មនុស្ស​ឆ្លង​នៅក្នុង​តំបន់​អឺរ៉ុប​វិញ​មាន​ចំនួន​ជាង​២​លាន​៤​សែន​នាក់ ស្លាប់​ជាង​១៩​ម៉ឺន​នាក់​។ នៅ​អាហ្វ្រិក​ឆ្លង​ជាង​៣៧​ម៉ឺន​នាក់​ស្លាប់​ជាង​៩​ពាន់​នាក់ នៅ​អាស៊ី​ឆ្លង​ជាង​២​លាន​នាក់​និង​ស្លាប់​ជាង​៥​ម៉ឺន​នាក់​។ ចំពោះ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​មនុស្ស​ស្លាប់​និង​ឆ្លង​ច្រើនជាងគេ គឺ​ឆ្លង​ជិត​២​លាន​៦​សែន​នាក់​និង​ស្លាប់​ជិត​១៣​ម៉ឺន​នាក់​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត