រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ទៀតជាករណីនាំចូលពីម៉ាឡេស៊ី

28-06-2020 8:29 am 521

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីទៀត ដែលជាករណីនាំចូលពីប្រទេសម៉ាឡេស៊ីត្រឡប់មកកម្ពុជាតាមជើងហោះហើរត្រង់ បានមកដល់កម្ពុជានៅថ្ងៃទី ទី២៦មិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ១៩។

នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងបានបញ្ជាក់ឱ្យដឹងថា អ្នករកឃើញមានជំងឺកូវីដ១៩ ទាំង២នាក់ថ្មីនេះ បានធ្វើដំណើរមកតាមជើងហោះហើរដែលមានអ្នកដំណើ សរុបចំនួន ១០៧នាក់(ស្ត្រី ៣៨នាក់ និងបុរស៦៩នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរ១០៥នាក់ និងជនជាតិម៉ាឡេស៊ី២នាក់ ។

ក្រសួងបានបញ្ជាក់ផងដែរថា អ្នកដំណើរទាំង១០៣នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះ ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបន្តស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ រាជធានីភ្នំពេញដើម្បីរងចាំការដឹកជញ្ជូនទៅបន្តធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តដែលពួកគាត់រស់នៅ ។

ដោយឡែកសម្រាប់អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១២នាក់(ស្ត្រី១នាក់ និងបុរស ១១នាក់)ដោយបុរស់ជនជាតិខ្មែរ៨នាក់ ស្ត្រីជនជាតិខ្មែរ១នាក់ និងបុរសជនជាតិឥណ្ឌូនេស៊ី ១នាក់ ដែលបានវិលត្រឡប់ពីឥណ្ឌូនេស៊ី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។

សូមបញ្ជក់ថាគិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញ អ្នកជំងឺកូវីដ១៩ សរុបចំនួន ១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយបានចំនួន ១២៩នាក់ ស្មើរនឹង ៩១.៤៩%(ស្ត្រី៣៩ នាក់ និងបុរស ៩០នាក់)៕ 

 

ព័ត៌មានផ្សេងទៀត