បង្កើន​និង​រក្សា​ទម្រង់​សុដន់​ឲ្យ​ស្រស់ស្អាត​

26-06-2020 7:40 pm 150

​សុដន់​ជួយ​លើក​សម្រស់​ស្ត្រី​ឲ្យ​កាន់តែ​ស្រស់ស្អាត​។ ប៉ុន្តែ​នារីៗ​មួយចំនួន​ពុំមាន​ទម្រង់​សុដន់​ស្រស់ស្អាត​តាម​សេចក្តីប្រាថ្នា​នោះឡើយ ហើយ​បាន​ងាក​ទៅ​ប្រើប្រាស់​សេវាកម្ម​ទំនើបៗ ដើម្បី​ជួយ​ឲ្យ​សុដន់​ស្រស់ស្អាត​តាម​ការចង់បាន​។ ប៉ុន្តែ​មាន​វិធី​ធម្មជាតិ ដែល​អាច​បង្កើន​និង​រក្សា​សុដន់​ឲ្យ​ស្រស់ស្អាត និង​សុវត្ថិភាព​ទៀតផង​។ នារីៗ​ដែល​ចង់បាន​សុដន់​ស្រស់ស្អាត​តាម​ធម្មជាតិ​គួរ​៖

-​លាង​សុដន់​ជាមួយ​ទឹក​ត្រជាក់ ៖ អ្នក​អាច​ប្រើ​ដុំ​ទឹកកក​ដុស​លើ​សុដន់​រៀងរាល់ថ្ងៃ ឬ​ប្រើ​បន្ទះ​ត្រជាក់​បិទ​លើ​សុដន់​។​

-​ពេល​ឈរ​ឬ​អង្គុយ​ត្រូវ​រក្សា​ដងខ្លួន​ឲ្យ​ត្រង់ ។​

-​ផ្តល់​សេរីភាព​ឲ្យ​សុដន់ ៖ ត្រូវ​ប្រើ​អាវទ្រនាប់ ដែល​សម​ជាមួយ​ទំហំ​សុដន់ មិនធំ​ពេក​មិនតូច​ពេក  ដើម្បី​កុំឲ្យ​មាន​សម្ពាធ​លើ​សុដន់ និង​មិនគួ​រគេង​ពាក់​អាវទ្រនាប់​។​

-​ហាត់ប្រាណ​ឲ្យបាន​ត្រឹមត្រូវ ៖ ការ​ហាត់ប្រាណ​ជា​រឿង​ល្អ​សម្រាប់​សុខភាព តែបើ​ហាត់​មិន​ត្រឹមត្រូវ អាច​ធ្វើឲ្យប៉ះពាល់​ដល់​ជាលិកា​សុដន់​។ វិធី​ល្អ ដើម្បី​ការពារ​សុដន់​អំឡុងពេល​ហាត់ប្រាណ គឺ​ត្រូវ​ពាក់អាវ​កាក់​សម្រាប់​ហាត់ប្រាណ និង​ចៀសវៀង​រត់​ឬ​លោត ដោយ​មិន​ពាក់​អាវទ្រនាប់​។​

-​កុំឲ្យ​សុដន់​ត្រូវ​កម្តៅថ្ងៃ ៖ ស្បែក​សុដន់​ខ្ចី​ងាយ​រង​ផលប៉ះពាល់​ពី​ពន្លឺព្រះអាទិត្យ​។ ដូច្នេះ មិនមែនជា​រឿង​ល្អ​ប៉ុន្មាន​ទេ សម្រាប់​អ្នក​ដែល​ចូលចិត្ត​បង្ហាញ​សម្រស់​ដើមទ្រូង​នៅលើ​ឆ្នេរ​ខ្សាច់​។

-រៀងរាល់មុនពេលចូលគេង កុំភ្លេចប្រើប្រេងដូង ឬប្រេងអូលីវ ម៉ាស្សាថ្នមៗជុំវិញសុដន់២០ទៅ៣០នាទី៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់សុដន់

ព័ត៌មានផ្សេងទៀត