ប្រឈម​នឹង​ការដក​EBA២០% និង​វិបត្តិកូ​វីដ​១៩ តើ​រដ្ឋាភិបាល​​លោក​ហ៊ុន សែន ​ទប់ខ្លួន​​ជាប់​ឬទេ​?​

26-06-2020 4:40 pm 1728

​តាម​ផែនការ គណៈកម្មការ​អឺរ៉ុប នឹង​ដក​ការអនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា នៅ​ថ្ងៃទី ១២ ខែ សីហា​។ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​ម្តងទៀត ថា​មានតែ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​តែប៉ុណ្ណោះ ទើប​កម្ពុជា​អាច​បាន EBA ពេញ​មកវិញ បើទោះជា​ថ្មីៗ​នេះ សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ទទូច​ជាថ្មីទៀត ដល់​គណៈកម្មការ​អឺរ៉ុប ឱ្យ​ពន្យារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​នេះ ទៅ​ឆ្នាំក្រោយ​វិញ ព្រោះ​វិស័យ​កាត់ដេរ កំពុង​ជួប​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ​។​

​កន្លងមក ការប្រកាស​ដក​ការអនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា របស់​គណៈកម្មការ​អឺរ៉ុប ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា អាច​នឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ជាតិ មិន​ខាន​។ ប៉ុន្តែ ខណៈដែល​ការដក​ការអនុគ្រោះ​ពន្ធ ២០% មិនទាន់​មកដល់​ផង ក៏​ស្រាប់តែ​វិបត្តិកូ​វីដ មកដល់​មុន ដែល​កំពុង​វាយលុក​សេដ្ឋកិច្ច​សកលលោក ក៏ដូចជា​កម្ពុជា​ផងដែរ​។​

សំណួរ​សួរថា ប្រឈម​នឹង​វិបត្តិ​ធំៗ​ទាំងពីរ​នេះ តើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន អាច​ទប់ខ្លួន​ជាប់​ឬទេ​?

​យើង​មាន​វាគ្មិន​២​រូប ចូលខ្លួន​មក​បំភ្លឺ​ចំពោះ​បញ្ហា​នេះ តាមរយៈ​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​ខុន ប៊ុន​ថុល​៖

ព័ត៌មានផ្សេងទៀត