អ្នកនយោបាយ​២​រូប​ចង់ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដល់​អ្នក​បម្រើ​ការ​ងារ​ក្នុង​វិស័យ​កម្សាន្ត​

25-06-2020 5:15 pm 2140

​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​កម្សាន្ត​មួយក្រុម​នៅ​ថ្ងៃទី​២៥​ខែ​មិថុនា​នេះ បាន​នាំគ្នា​យក​ញ្ញា​ត្តិ​ទៅ​ដាក់​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ក្នុង​គោលបំណង​ដើម្បី​សុំ​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​សហរដ្ឋ​ក្នុង​មួយ​ខែ​ពី​រាជរដ្ឋាភិបាល បន្ទាប់​ពី​ឧស្សាហកម្ម​កម្សាន្ត​ត្រូវបាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ជំងឺ​កូវី​ដ​១៩ ។​

​ជាមួយ​ញាត្តិ​សុំ​ប្រាក់​ឧបត្ថម្ភ​នេះ ក្រុម​ស្ត្រី​ដែល​ធ្លាប់​បម្រើ​ការងារ​នៅក្នុង​ខារ៉ាអូខេ ហាង​ម៉ាស្សា បាន​លើក​បដា​ព្រោងព្រាត​ដោយ​បាន​សរសេរថា​«​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​ជា​អាយុជីវិត​យើង​» ។ «​យើង​សង្ឃឹមថា​សម្តេច​ហ៊ុន សែន មិន​ទុក​ពួកយើង​ចោល​នោះទេ​» និង​បដា​ខ្លះទៀត​បាន​សរសេរថា​«​សូម​កុំ​ទុក​ពួកគេ​យើង​ចោល​អី​» ជាដើម​។​

​យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​នេះ មាន​អ្នកនយោបាយ​២​រូប​បាន​យល់ឃើញ​ថា​រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​ទុក្ខលំបាក និង​មិន​ត្រូវ​មើលរំលង​ពួកគេ​ទាំងនោះ​ឡើយ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​យ៉ង សាំង​កុមារ និង​លោក​ពេជ្រ ស្រស់ ដូចតទៅ​។​

សំឡេង

ព័ត៌មានផ្សេងទៀត