ព្រះមហាក្សត្រ​​និង​សម្តេចម៉ែ​​ព្រះរាជទាន​ទ្រព្យ​ផ្ទាល់ខ្លួន​២​លាន​ដុល្លារ​​ដើម្បី​ទប់ស្កាត់​កូវី​ដ​-១៩​

24-06-2020 5:06 pm 336

​តាមរយ​:​ព្រះរាជសារ ចុះ​ថ្ងៃទី​១៦ ខែមិថុនា របស់​ព្រះមហាក្សត្រ​ទៅកាន់ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន  សែន ក៏ដូចជា​ការចុះផ្សាយ​នៅលើ​ផេក​ហ្វេស ប៊ុក Royal du Cambodge បានឲ្យដឹងថា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ​បងប្អូន​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​ទូទាំង​ព្រះរាជាណាចក្រ ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​នូវ​ព្រះ​រាជទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​វិសេសវិសាល​ចំនួន ២ លាន​ដុល្លារ (2,000,000 USD, ដោយនៅ​ក្នុងនោះ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​ព្រះរាជទាន​នូវ​ព្រះ​រាជទ្រព្យ​ចំនួន​១​លាន​ដុល្លារ និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ចំនួន ១​លាន​ដុល្លារ​) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជា​វិភាគទាន​ចូលរួម​បង្ការ និង​ទប់​ស្តាត់ការ​រីករា​លដាល នៃ​ជំងឺ COVID-19 ។​

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល ព្រះអង្គ​ទាំង​ទ្វេ ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​សម្រាប់​ជា​វិភាគទាន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 ដោយ​ក្នុង​លើក​ទី​១ ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជ​ឧបត្ថម្ភ​ចំនួន ៣០ មុឺន​ដុល្លារ​អាមេរិក ៕


ព័ត៌មានផ្សេងទៀត