ស្អែកនេះកម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២០

22-06-2020 3:51 pm 316

​លោក​ប្រាក់ សុខុន​រដ្ឋមន្ដ្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​វ៉ាង វិន​ធាន (WANG Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០២០​។ ពិធី​ចុះ​កិច្ចព្រមព្រៀង​នឹង​ធ្វើឡើង​នៅ​ម៉ោង​៩:៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​ស្អែក​នេះ ។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យដឹងថា មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​- ឡាន​ឆាង ឆ្នាំ​២០២០​នេះ គម្រោង​កម្ពុជា​ចំនួន​២០​ត្រូវបាន​គាំទ្រ​និង​ផ្តល់​មូលនិធិ​ដែលមាន​ទឹកប្រាក់ ចំនួន​ជាង​៧​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ភាគច្រើន​គ្របដណ្ដប់​ទៅលើ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​-​សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស សន្ដិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ការកសាង​សមត្ថភាព ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការពារ​សម្បត្ដិ​វប្បធម៌​៕

 ដោយ​៖​ម៉ៅ សុភ័ក្ត្រា​

ព័ត៌មានផ្សេងទៀត