ប្រធានាធិបតី​កូរ៉េខាងត្បូង​ទទួល​សំណើ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​បង្រួបបង្រួម​

19-06-2020 3:01 pm 468
លោកKim Yeon-chul

​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង នៅ​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ បាន​ទទួលសំណើសុំ​លាលែង​ពី​តំណែង ជា​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង ពី​លោក Kim Yeon-chul​ហើយ​។ លោក Kim Yeon-chul បាន​ស្នើសុំ​ចុះ​ចេញពី​តំណែង នៅ​ថ្ងៃ​ពុធ​ទី​១៧​ខែមិថុនា​ឆ្នាំ​២០២០ ដើម្បី​ជា​ការទទួលខុសត្រូវ ចំពោះ​ការធ្វើឲ្យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​ឡើង​។​

​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង​បាន​ធ្លាក់ចុះ​ខ្លាំងណាស់ រហូត​មានការ​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​រួម​ចោល ដោយ​ភាគី​កូរ៉េខាងជើង និង​ប្រកាស​ដាក់ពង្រាយ​ទ័ព​ឡើងវិញ នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​កូរ៉ខាងត្បូង​។ ភ្លាមៗ​កូរ៉េខាងជើង​បាន​បដិសេធ​សំណើសុំ​ចរចា​ពី​កូរ៉េខាងត្បូង ព្រមទាំង​ប្រើ​ពាក្យសំដី​រិះគន់​ធ្ងន់ៗ​លើ​លោក​មូន ជែ​អ៊ីន​ថែមទៀត​។ មូលហេតុ​ដែល​ធ្វើឲ្យ​ទីក្រុង​ព្យុងយ៉ាង​ខឹង​ខ្លាំង​បែបនេះ ដោយសារតែ​អាជ្ញាធរ​កូរ៉េខាងត្បូង មិនអាច​ទប់ស្កាត់​ការ​ចែកចាយ​ខិត្តប័ណ្ណ​រិះគន់​របប​ដឹកនាំ​របស់​កូរ៉េខាងជើង ដោយ​ជនជាតិ​កូរ៉េខាងជើង ដែលរ​ត់ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត