ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវស្តីពីបញ្ហាកូវីដ១៩

19-06-2020 11:38 am 200

 នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែរក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ញឺកូវីដ ១៩ ដោយសាមគ្គីភាពតាមរយៈប្រព័ន្ធវីដេអូ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំនេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្រោមការដឹកនាំដោយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការបរទេសនៃដៃគូក្របខ័ណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ចំនួនប្រមាណ២០ប្រទេស អគ្គនាយកអង្គការសុខភាពពិភពលោក និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងបង្កើនកិច្ច ប្រឹងប្រែងតាមរយៈយន្តការតំបន់ និងអន្តរជាតិ ក្នុងការគ្រប់គ្រង និងជំនះឲ្យបានលើការ រាតត្បាតដោយជម្ងឺកូវីដ-១៩ ជំរុញការតភ្ជាប់ និងស្រោចស្រង់សេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយពីជម្ងឺកូវីដ-១៩ ក៏ដូចជាធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងក្របខ័ណ្ឌគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕

 

 

 

ព័ត៌មានផ្សេងទៀត