អាមេរិក​​បើកដៃ​ឲ្យ​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ខ្លួន​​ធ្វើការ​ជាមួយ​​Huawei​​លើ​បណ្ដាញ​5G

18-06-2020 5:39 pm 654
ឡូហ្គោសម្គាល់ក្រុមហ៊ុន​Huawei

​រដ្ឋាភិបាល​អាមេរិក​នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​អាមេរិក​ចូលរួម​ក្នុង​កិច្ចពិភាក្សា ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​Huawei ដើម្បី​បង្កើត​ស្ដង់ដា​ពិភពលោក​សម្រាប់​បណ្ដាញ​5G​ជំនាន់​ក្រោយ​។  ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បានបញ្ជាក់​ពី​ច្បាប់​ថ្មី​នេះ​កាលពី​ថ្ងៃ​ចន្ទ​។ ការផ្លាស់ប្ដូរ​នេះ​នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​អាមេរិក​បង្ហាញ​ពី​បច្ចេកវិទ្យា​របស់​ពួកគេ ទៅឲ្យ​ក្រុមហ៊ុន​Huawei​ឃើញ​នៅក្នុង​កិច្ចពិភាក្សា ដោយ​មិន​តម្រូវឲ្យមាន​ការយល់​ព្រ​មពីក្រសួង​ឡើយ​។ 

​គួរ​បញ្ជាក់ថា​កន្លងមក​អាមេរិក​មានច្បាប់​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក ពី​ការផ្ដល់​បច្ចេកវិទ្យា​ទៅឲ្យ​ក្រុមហ៊ុន​Huawei ដែល​បង្ក​ផលវិបាក​យ៉ាងខ្លាំង​ស​សម្រាប់​ពួកគេ ក្នុង​ការចូលរួម​កិច្ចពិភាក្សា​ថ្នាក់​អន្ដរជាតិ​ស្ដីពី​ការកំណត់​ស្ដង់ដា​5G​។ កន្លងមក​អាមេរិក​ធ្លាប់​លើកឡើង​ពី​ការព្រួយបារម្ភ​លើ​បញ្ហា​សន្ដិសុខ​ផ្ទៃក្នុង ព្រោះ​ធ្លាប់​ចោទថា​ក្រុមហ៊ុន​Huawei​ជា​ភ្នាក់ងារ​ចារកម្ម​របស់​ក្រុង​ប៉េកាំង​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត