​កិច្ចប្រជុំ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​​និង​ផ្លូវ​ស្តីពី​ការប្រឆាំង​ជម្ងឺ​កូវី​ដ​-១៩​​ចាប់ផ្ដើម​នៅថ្ងៃនេះ​​

18-06-2020 8:59 am 300

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ស្តីពី​ការប្រឆាំង​ជម្ងឺ​កូវី​ដ​-១៩ ដោយ​សាមគ្គីភាព ដែល​នឹង​ប្រព្រឹត្តទៅ​តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពង្រឹង​ការគាំទ្រ​គ្នា​ទៅវិញទៅមក និង​បង្កើន​កិច្ច ប្រឹងប្រែង​តាមរយៈ​យន្តការ​តំបន់ និង​អន្តរជាតិ ក្នុង​ការគ្រប់គ្រង និង​ជំនះ​ឲ្យបាន​លើកា​ររាតត្បាត​ដោយ​ជម្ងឺ​កូវី​ដ​-១៩ ជំរុញ​ការតភ្ជាប់ និង​ស្រោចស្រង់​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ក្រោយពី​ជម្ងឺ​កូវី​ដ​-១៩ ក៏ដូចជា​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជា​ក់​ស្តែង ក្នុង​ក្របខ័ណ្ឌ​គំនិត ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​៕


 ពាក្យគន្លឹះ  ក្រសួងការបរទេស

ព័ត៌មានផ្សេងទៀត