រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង​ស្នើ​លាលែង​ពី​តំណែង​

17-06-2020 3:23 pm 623
លោកKim Yeon-chulរដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង

​លោក Kim Yeon-chul រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង បានស្នើ​សុំលាលែង​ពី​តំណែង ដើម្បី​ជា​ការទទួលខុសត្រូវ ចំពោះ​ការធ្វើឲ្យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​ឡើង​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​BBC នៅ​រសៀល​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០២០​នេះ​។ 

​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង​រូបនេះ បានស្នើ​សុំលាលែង​ពី​តំណែង ខណៈ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង​កាន់តែ​អាក្រក់​។ កាន់តែ​អាក្រក់ នៅពេលដែល​កូរ៉េខាងជើង​ទាត់ចោល​សំណើសុំ​ចរចា​ពី​ភាគី​កូរ៉េខាងត្បូង និង​ប្រកាស​ពង្រឹង​យោធា ព្រមទាំង​ប៉ុសិ៍​ត្រួតពិនិត្យ​នៅតាម​បណ្តោយ​ព្រំដែន​ឡើងវិញ អមដោយ​ពាក្យ​តិះដៀល​ប្រធានាធិបតី​កូរ៉េខាងត្បូង​យ៉ាង​គ្រោតគ្រាត​បំផុត​។ ពាក្យ​តិះដៀល ដែល​ធ្វើឲ្យ​កូរ៉េខាងត្បូង​មិនអាច​ទទួលយកបា​ន​៕

ព័ត៌មានផ្សេងទៀត