លោកសុខឥសាន៖ការចោទប្រកាន់មកលើCPPថាបំផ្លាញឆន្ទៈរបស់ពលរដ្ឋជារឿងមិនត្រឹមត្រូវ

04-06-2020 2:46 pm 2788

អតីតគណបក្សសង្រ្គោះជាតិ(CNRP)បានចេញសេចក្ដីថ្លែងការណ៍មួយដោយបានលើកឡើងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះគឺជាខួបគម្រប់៣ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរពាក់កណ្ដាលប្រទេស បានបង្ហាញឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍នេះក៏បានចោទប្រកាន់មេដឹកនាំគណបក្សប្រជាជនកម្ពុជាថា បានបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដោយរំលាយគណបក្សសង្រ្គោះជាតិ និងរឹបអូសយកអាសនៈរបស់មេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សរបស់ខ្លួនចំនួន៥០០៧អាសនៈ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុវាយោFM បានប្រកាសច្រានចោលនូវការចោទប្រកាន់នេះ។ លោកសុខ ឥសាន បានថ្លែង ថា ការចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាលចំពោះការរំលាយអតីតគណបក្សសង្រ្គោះជាតិ ហើយថាជាការរំលោភឆន្ទៈរាស្រ្ដនោះ គឺជាការនិយាយមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រព័ន្ធបោះ ឆ្នោតសមាមាត្រនៅកម្ពុជានោះឡើយ។

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត