លទ្ធផលបង្ហាញថាពលរដ្ឋខ្មែរជាង២លាននាក់រងការលំបាកដោយសារជំងឺកូវីដ១៩

03-06-2020 4:21 pm 373

ក្រសួងផែនការបានបង្ហាញលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រក្នុងកំលុងពេលជំងឺកូវីដ១៩រាតត្បាតមានចំនួន៥៦ម៉ឺនគ្រួសារស្មើនឹងជាង២លាននាក់ ដែលជួបការលំបាក។ នេះបើតាមការចុះផ្សាយរបស់អង្គភាពFresh Newsនៅថ្ងៃទី០៣ខែមិថុនានេះ។

លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងការប៉ះពាល់ខ្លាំងដោយសារឥទ្ធិពលជំងឺកូវីដ១៩ទាំងជាង២លាននាក់នេះ ទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលផងដែរ។

លោកបន្តថា ប្រជាពលរដ្ឋដែលអាចទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលគឺជាប្រជាពលរដ្ឋមានជីវភាពខ្វះខាតខ្លាំងដោយបាត់បង់ចំណូលប្រចាំថ្ងៃ និងកំពុងជួបប្រទះការខ្វះខាតស្បៀងអាហារ៕

ព័ត៌មានផ្សេងទៀត