បាតុកម្មនៅសហរដ្ឋអាមេរិកដែលដើមហេតុកើតចេញពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានប្រែក្លាយពីអហិង្សាទៅជាហិង្សា ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមបាតុករនាំគ្នាវាយកម្ទេចនិងដុតបំផ្លាញទាំងទ្រព្យសម្បត្ដិសាធារណៈនិងឯកជន។ អាមេរិកបានប្រកាសដាក់បម្រាមគោចរ ប៉ុន្ដែក្រុមបាតុករមិនគោរពតាមឡើយផ្ទុយទៅវិញចេញធ្វើសកម្មភាពកាន់តែខ្លាំង ដោយគិតត្រឹមពេលនេះក្នុងបណ្ដាទីក្រុងប្រមាណជាង៧០នៅអាមេរិកបានផ្ទុះការតវ៉ា។ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកទើបចេញការព្រមានថ្មីៗនេះថា លោកអាចនឹងប្រើកម្លាំងទ័ពដើម្បីបង្ក្រាបក្រុមបាតុករប្រសិនពួកគេមិនបញ្ឈប់សកម្មភាព។ តើដល់ពេលហើយដែលត្រូវប្រើយោធា? តើពិតជាមានប្រសិទ្ធភាពទេ?
ជុំវិញរឿងរ៉ាវបន្ថែមយើងមានបទសម្ភាសរវាងពេញ ផេង ជាមួយលោកកា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូតនៃវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិ។ ជាបន្ដសូមស្ដាប់បទសម្ភាសទាំងស្រុងដូចតទៅ៖
សំឡេង៖