ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ដោយជំងឺកូវីដ១៩នៅប្រទេសម៉ាលី

30-05-2020 10:13 am 593

កងកម្លាំងមួកខៀវកម្ពុជាម្នាក់មានឈ្មោះថា ស សាវី បានបាត់បង់ជីវិតដោយសារតែបានឆ្លងជំងឺកូវីដ១៩ នៅក្នុងមន្ទីពេទ្យប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បើតាមលោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ប្រាប់តាមរយៈសាព័ត៌មាន Fresh News ទាហានកម្ពុជាដែលបានបាត់បង់ជីវិតខាងលើ មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា៣នាក់ ដែលបំពេញបេសកកម្មនៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ៕ 

ព័ត៌មានផ្សេងទៀត