វិស័យ​ទេសចរណ៍​​អន្ដរជាតិ​​នឹង​ធ្លាក់ចុះ​​ចន្លោះ​ពី​៦០​ទៅ​៨០​​ភាគរយ​​ក្នុងឆ្នាំនេះ​

29-05-2020 5:09 pm 743
រូបភាពអ្នកដំណើរនៅតាមអាកាសយានដ្ឋាន

​វិស័យ​ទេសចរណ៍​អន្ដរជាតិ​នឹង​ធ្លាក់ចុះ​ចន្លោះ​ពី​៦០​ទៅ​៨០​ភាគរយ​ក្នុងឆ្នាំនេះ ដោយសារតែ​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ អង្គការ​ទេសចរណ៍​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ បានបញ្ជាក់​ដូច្នេះ​នៅក្នុង​របាយការណ៍​របស់ខ្លួន ដោយ​បន្ថែមថា​ការធ្លាក់ចុះ​ក្នុងឆ្នាំនេះ​នឹងមាន​៦០​ភាគរយ ប្រសិនបើ​បណ្ដា​ប្រទេស​នានា​ចាប់ផ្ដើម​បើក​ព្រំដែន​ឡើងវិញ​នៅ​ដើម​ខែកក្កដា​។ ប៉ុន្ដែ​ការធ្លាក់ចុះ​នឹងមាន​ដល់​៨០​ភាគរយ ប្រសិនបើ​ព្រំដែន​មិន​បើក​ឡើងវិញ​ទេ​រហូតដល់​ដើម​ខែធ្នូ​។​

​នៅក្នុង​របាយការណ៍​បាន​បញ្ជាក់ទៀតថា ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ទូទាំង​ពិភពលោក​ប្រមាណ​១២០​លាន​ការងារ​នឹង​ប្រឈម​ហានិភ័យ ដោយសារតែ​ការធ្លាក់ចុះ​ការប្រើប្រាស់​និង​តម្រូវការ​សម្រាប់​ការដឹកជញ្ជូន​។ ទីភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ​មួយ​នេះ​បាន​ព្យាករណ៍​ថា តម្រូវការ​ផ្នែក​ទេសចរណ៍​នឹង​ចាប់ផ្ដើម​ល្អប្រសើរ​វិញ​នៅ​ឆ្នាំក្រោយ​។ ការធ្វើដំណើរ​ទៅសួរសុខទុក្ខ​មិត្ដភ​ក្ដិ សាច់ញាតិ នឹង​កើនឡើង​វិញ​ឆាប់រហ័ស​ជាង​ការធ្វើដំណើរ​ក្នុង​កិច្ចការ​ជំនួញ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត