អ្នកជំនាញ​​ព្រមាន​ពី​វិបត្តិ​ធ្ងន់ធ្ងរបើ​រដ្ឋាភិបាល​​មិន​លូកដៃ​រឿង​បំណុល​ធនាគារ​​

28-05-2020 4:09 pm 2211

​បញ្ហា​វិបត្តិ​បំណុល​ធនាគារ ហាក់​បាន​ក្លាយជា​បញ្ហា​ដ៏​ក្តៅគគុក​នៅ​កម្ពុជា ក្នុងស្ថានភាព​នៃ​វិបត្តិ កូវី​ដ ១៩ ដែល​កំពុង​អុកឡុក​ពិភពលោក​ទាំងមូល ពេលនេះ​។ មកដល់ពេលនេះ ក៏​មិនទាន់​ឃើញ​វិធានការ​ជាក់លាក់​ណាមួយ ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ដល់​ពលរដ្ឋ​រាប់លាន​នាក់​ដែល​កំពុង​ជាប់បំណុល​ធនាគារ ក្រៅតែពី​ការអំពាវនាវ​ឱ្យ​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ទាំងនោះ ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន ជា​កូនបំណុល ដោយ​ភាពទន់ភ្លន់ និង​អនុគ្រោះ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច និង​កសិកម្ម និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​តែងតែ​បារម្ភ​ពី​បញ្ហា​នេះ គឺ​លោក​យ៉ង សាំង​កុមារ បាន​ព្រមាន​ពី​វិបត្តិ ដែល​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ប្រសិនបើ​រដ្ឋាភិបាល នៅតែ​មិន​លូកដៃ​ចូល​ជ្រៅ​ជាង​នេះ​។ លោក​ថា រដ្ឋាភិបាល មាន​សិទ្ធិ​ពេញលេញ ដើម្បី​ធ្វើ​កិច្ចការ​នេះ  ខណៈ​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​នេះ​រដ្ឋាភិបាល​បានធ្វើការ​ជា​ជំហានៗ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បំណុល​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នោះ គឺ​មិន​អាចទៅរួច​នោះទេ​។ .....

​សេចក្តីលម្អិត សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស​តាម​ខ្សែ​ទូរ​សព្ទ ជាមួយ​ខុន ប៊ុន​ថុល ដូច​ទៅ​៖

ព័ត៌មានផ្សេងទៀត