នាយករដ្ឋមន្ដ្រី​​ជប៉ុន​នឹង​ត្រូវដាក់​​ដាច់ដោយឡែក​​១៤​ថ្ងៃ​បើ​ទៅ​ចូលរួម​​កិច្ចប្រជុំ​G7

27-05-2020 10:47 am 216
នាយករដ្ឋមន្ដ្រីជប៉ុន​លោកស៊ីនហ្ស៊ូ អាបេ

​រាជរដ្ឋាភិបាល​ជប៉ុន​បានរៀបចំ​រួចជាស្រេច​នូវ​ការដាក់ឲ្យ​លោក​នាយករដ្ឋមន្ដ្រីស៊ីន​ហ្ស៊ូ អាបេ ត្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ប្រសិនបើ​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​G7​នៅ​អាមេរិក​នា​ខែក្រោយ​។ លោក​អាបេ​និយាយថា​លោក​ចង់ទៅ​ចូលរួ​មកិ​ច្ច​ប្រជុំ​នេះ​ប្រសិនបើ​អាច ព្រោះ​លោក​ចង់​ពិភាក្សា​ពី​ថ្នាំ​និង​កិច្ចការ​បង្កើត​វ៉ាក់សាំង​ការពារកូ​វីដ​-១៩​។ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ក៏​បង្ហាញ​ក្ដី​សង្ឃឹមថានឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ដែល​ប្រព្រឹត្ដទៅនៅ​ខែមិថុនា​។​

​ជប៉ុន​បាន​ស្នើថា​នរណា​ក៏ដោយ​ដែល​ត្រឡប់មក​ពី​សហរដ្ឋអាមេរិក ត្រូវដាក់​ឲ្យនៅ​ដាច់ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​នៅ​ទីតាំង​បានរៀបចំ​ទុក ដើម្បី​ការពារ​ការឆ្លង​រាតត្បាត​កូវី​ដ​-១៩​។ ក្នុង​ជួរ​រដ្ឋាភិបាល​ជប៉ុន​ក៏មាន​ការស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ដ្រី​ត្រូវធ្វើ​ដូច​ពលរដ្ឋ​ធម្មតា​ដែរ ប្រសិនបើ​លោក​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​G7​មែន ហើយ​ក្នុង​ចន្លោះពេល​ដាក់​នៅ​ដាច់ដោយឡែក លោក​អាបេ​អាចធ្វើការ​ពី​ផ្ទះបាន​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ជប៉ុនលោកអាបេកូវីដ១៩

ព័ត៌មានផ្សេងទៀត