បារាំង​​គ្រោង​ប្រើ​​៨​ពាន់​លាន​​អឺរ៉ូ​ជួយ​ឧស្សាហកម្ម​​រថយន្ដ​​ដែល​រងគ្រោះ​​ពី​កូវី​ដ​-១៩

27-05-2020 10:24 am 835
រូបភាពរោងចក្រផលិតរថយន្ដបារាំង

​រដ្ឋាភិបាល​បារាំង​បានប្រកាស​ពី​កញ្ចប់​ថវិកា​សង្គ្រោះ​ចំនួន​៨​ពាន់​លាន​អឺរ៉ូស្មើនឹង​ប្រមាណ​៨.៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​គ្រោង​ជួយ​ដល់​វិស័យ​ឧស្សាហកម្ម​រថយន្ដ​ក្រោយ​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ បន្ទាប់ពី​ផ្ទុះឡើង​នូវ​វីរុស​កូវី​ដ​-១៩ ឧស្សាហកម្ម​រថយន្ដ​នៅ​បារាំង​បាន​កាត់បន្ថយ​ការងារ​រាប់ពាន់​ការងារ​។ 

​លោក​ប្រធានាធិបតី​បារាំង​Emmanuel Macron ក៏មាន​ផែនការ​មួយ​សម្រាប់​ជួយ​លើក​ទឹកចិត្ដ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​រថយន្ដ​អគ្គិស​នី​ផងដែរ​។ លោក​ថា​ចាំបាច់​ត្រូវការ​គោលការណ៍​លើក​ទឹកចិត្ដ ដើម្បី​ធ្វើឲ្យ​បារាំង​ក្លាយជា​អ្នកផលិតរថយន្ដ​គ្មា​ន​ផលប៉ះពាល់​កំពូល​មួយ​នៅ​អឺរ៉ុប​។ ពោលគឺ​ជំរុញ​ការផលិត​រថយន្ដ​អគ្គិសនី​និង​រថយន្ដ​hybrid ឲ្យបាន​ជាង​១​លាន​គ្រឿងក្នុង​មួយឆ្នាំ​នា​អំឡុងពេល​៥​ឆ្នាំ​ខាងមុខ​៕

ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត