រោគ​ផ្សិត​លើ​ស្បែក

23-05-2020 6:33 pm 2119

​នៅពេលដែល​ស្បែក​ប្រែជា​ក្រហម​ហើយ​មាន​ពងបែក ឈឺ​និង​រមាស់ អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ទាំងនេះ​ជា​សញ្ញា​ដែល​បង្ហាញថា ស្បែក​របស់​អ្នក​បាន​ឆ្លង​មេរោគ​ផ្សិត​។ សម្រាប់​អ្នក​ដែល​បាន​កើតរោគ​ផ្សិត​នៅ​ភ្លៅ ឬ​ក្លៀក ក្រៅពី​ព្យាបាល អ្នក​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា ស្បែក​ត្រង់នោះ ដើម្បីឲ្យ​ឆាប់​ជា​និង​កុំឲ្យ​មេរោគ​រីករាល​លដាល​។ ទន្ទឹមនឹង​ការព្យាបាល​អ្នក​គួរ ៖

-​រក្សា​ស្បែក​ត្រង់នោះ​ឲ្យ​ស្ងួត ដោយ​ប្រើប្រាស់​កន្សែង​ទន់ៗ​ជូត​សម្អាត ហើយ​មិនត្រូវ​យក​កន្សែង​ដែល​ប្រើ​រួច ទៅ​ជូត​លើ​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ​របស់​អ្នក​ម្តង​ទៀតឡើយ​។​

-​ចៀសវាង​ស្លៀក​សម្លៀកបំពាក់​តឹង​ពេក គួរប្រើ​សម្លៀកបំពាក់​ដែលមាន​សាច់​ក្រណាត់​ទន់ៗ និង​ដាក់​ដុំ​ក្រណាត់​ល្អ​ធ្វើ​ពី​កប្បាស ឃាំង​នៅត្រង់​បរិវេណ​ក្លៀក​ឬ​ភ្លៅ ដើម្បី​ចៀសវាង ឆ្លង​មេរោគ និង​ការ​កកិត​ដែល​ធ្វើឲ្យ​រលាក​កាន់តែខ្លាំង​។​

-​មិនត្រូវ​ប្រើ​ទឹក​ក្រអូប​សម្អាត​សម្លៀកបំពាក់ នៅពេលដែល​អ្នក​ឆ្លង​មេរោគ​នោះទេ ព្រោះ​វា​អាចធ្វើឲ្យ​ស្បែក​របស់​អ្នកកាន់តែ​រលា​ក ពេល​យក​សម្លៀកបំពាក់​នោះមក​ពាក់​លើ​រាងកាយ​។​

-​ចៀសវាង​អេះ​

-​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ឲ្យបាន​ទៀងទាត់ និង​លាង​សម្អាត​បរិវេណ​នោះ ឲ្យបាន​២​ឬ​៣​ដង​ក្នុង​មួយថ្ងៃ​៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សុខភាពរោគផ្សិត

ព័ត៌មានផ្សេងទៀត