ប្រទេស​៦​ធំៗ​ធ្លាក់ចុះ​ករណី​ឆ្លង​និង​ស្លាប់​កូវី​ដ​១៩​និង​លែងមាន​សោះ​តែម្តង​

23-05-2020 5:08 pm 1386

​ប្រទេស​ចំនួន​៦​ដែល​ជាប់​លំដាប់​កំពូល ជា​ប្រទេស​មាន​ករណី​ស្លាប់​និង​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ច្រើន​បំផុត​ក្នុង​ពិភពលោក ពេលនេះ​បាន​ធ្លាក់ចុះ​ទាំង​ករណី​ស្លាប់​និង​ឆ្លង ហើយ​ប្រទេស​ខ្លះ​គ្មាន​ករណី​ស្លាប់​និង​ឆ្លង​ថ្មី​ទេ​។ នៅ​អាមេរិក​មាន​ករណី​ស្លាប់​ថ្មី​៨​នាក់​និង​ឆ្លង​ថ្មី​២៥៩​នាក់​។ សរុប​មកទល់​ពេល​អាមេរិក​មាន​អ្នកស្លាប់​ចំនួន​ជាង​៩៧,០០០​នាក់ ឆ្លង​ជាង​១​លាន​៦​សែន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​៤០​ម៉ឺន​នាក់​។ នេះបើយោងទៅតាមការចុះផ្សាយ ដោយគេហៈទ័ព័រWorldometerនៅរសៀលថ្ងៃទី២៣ខែឧសភា។ 

​នៅអេ​ស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​ដែល​ល្បី​រន្ទឺរ ជា​ប្រទេស​មាន​អ្នកស្លាប់​និង​ឆ្លង​ច្រើន​ក្នុង​មួយថ្ងៃៗ​នោះ ពេលនេះ ប្រែជា​គ្មាន​សោះ​តែម្តង​។ អេ​ស្ប៉ាញ​អ្នកស្លាប់​សរុប​ស្ថិតនៅជាង​២៨,០០០​នាក់ ឆ្លង​ជាង​២៨​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១៩​ម៉ឺន​នាក់​។ អង់គ្លេស​ស្លាប់​ជាង​៣៦,០០០​នាក់ ឆ្លង​ជាង​២៥​ម៉ឺន​។ អ៊ីតាលី​ស្លាប់​ជាង​៣២,០០០ ឆ្លង​ជាង​២២​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១៣​ម៉ឺន​នាក់​។ បារាំង ស្លាប់​ជាង​២៨,០០០​នាក់ ឆ្លង​ជាង​១៨​ម៉ឺន​នាក់​និង​ព្យាបាល​ជាសះស្បើយ​ជាង​៦៤,០០០​នាក់​។ អាល្លឺម៉ង់​ស្លាប់​ជាង​៨,៣០០ ឆ្លង​ជាង​១៧​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១៥​ម៉ឺន​នាក់​។ ទន្ទឹមនឹង​ករណី​ឆ្លង​និង​ស្លាប់​ធ្លាក់ចុះ ក៏មាន​ការព្រមាន​ការ​វាយលុក​រលក​ទី​ពីរ​ផងដែរ ដែល​ទាមទារ​ឲ្យនៅតែ​មាន​ការប្រុងប្រយ័ត្ន និង​អនុវត្ត​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​។​

​ដោយឡែក ស្ស៊ី​និង​ប្រេ​ស៊ី​ល​ដែល​រង​នូវ​ការ​វាយ​លុយ​ដោយ​វីរុស​កូរ៉ូណា ក្រោយ​ប្រទេស​ខាងលើ​នៅតែមាន​តួលេខ​ឆ្លង​ច្រើន​ក្នុង​មួយថ្ងៃ​។ រុស្ស៊ី​មាន​ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ជាង​៩​ពាន់​នាក់ ដែល​ទាញ​ឲ្យ​តួលេខ​ឆ្លង​សរុប​កើន​ដល់​ជាង​៣៣​ម៉ឺន​នាក់ និង​ករណី​ស្លាប់​ថ្មី​មាន​១៣៩​នាក់ ដែល​ធ្វើឲ្យ​តួលេខ​ស្លាប់​កើន​ដល់​ជាង​៣,៣០០​នាក់ និង​ព្យាបាល​ជាសះស្បើយ​កើន​ដល់​ជាង​១០​ម៉ឺន​នាក់​។ ប្រេ​ស៊ីល មាន​ករណី​ឆ្លង​ថ្មី​ជាង​១,៤០០​នាក់ រុញឲ្យ​តួលេខ​ឆ្លងស​រុបកើន​ដល់​ជាង​៣៣​ម៉ឺន​នាក់ និង​ករណី​ស្លាប់​ថ្មី​មាន​៦៨​នាក់ ធ្វើឲ្យ​តួលេខ​ស្លាប់​កើន​ដល់​ជាង​២១,០០០​នាក់ និង​ព្យាបាល​ជាសះស្បើយ​កើន​ដល់​ជាង​១៣​ម៉ឺន​នាក់​។​

​ចំនួន​អ្នកស្លាប់​សរុប​លើ​ពិភពលោក កើន​ដល់​ជាង​៣៤​ម៉ឺន​នាក់ ឆ្លង​ជាង​៥​លាន​៣​សែន​នាក់ និង​ព្យាបាល​ជាសះស្បើយ ជាង​២​លាន​១​សែន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត