គ្រឿងក្នុងជ្រូកខូចគុណភាពជិត១តោនត្រូវបានដុតកម្ទេចចោល

23-05-2020 3:15 pm 210

គ្រឿងក្នុងសត្វជ្រូកខូចគុណភាព ដែលឈ្មួញដឹកជញ្ជូនគ្មានច្បាប់ទម្លាប់ ត្រូវបានការិយាល័យផលិតកម្ម បសុព្យាបាលសត្វ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបានជិត១តោន ហើយត្រូវបានធ្វើពិធីដុតកម្ទេចចោលនៅរសៀលថ្ងៃទី២២ ខែឧសភា។

គ្រឿងក្នុងជ្រូកខូចគុណភាពទាំងនោះរួមមាន៖

*ពោះជ្រូក

*ថ្លើមជ្រូក

*ស្លឹកត្រចៀកជ្រូក

*ឆ្អឹងជំនីជ្រូក

*គ្រឿងក្នុងជ្រូកមួយចំនួនទៀត។

សូមបញ្ជាក់ថា ផលិតផលខូចគុណភាពទាំងនេះ ត្រូវបានក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ ដើម្បីយកទៅចែកចាយនៅក្នុងរាជធានីភ្នំពេញ៕ 

ព័ត៌មានផ្សេងទៀត