ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ នឹងបញ្ចប់នៅថ្ងៃទី៣០មិថុនា

23-05-2020 1:14 pm 399

ក្រសួងសាធារណការនិងដឹកជញ្ជូន បានក្រើនរំឮកជាថ្មីដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នាហើយរកម្ចាស់ដើមមិនឃើញ ត្រូវរូសរាន់ដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបាន មុនថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៣ខែឧសភានេះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ធ្លាប់ណែនាំផងដែរដល់អ្នក ដែលកំពុងកាន់កាប់យានយន្តដែលបានទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ហើយចង់ផ្ទេរកម្មសិទ្ធ យានយន្តត្រូវផ្ជាប់នូវឯកសារមួយចំនួនមានដូចជាៈពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះដែលមានផ្តិតស្នាម មេដៃអ្នកស្នើរសុំ និងមានបិទសំណៅលេខកាល់(តួ ឬសាក់ស៊ី) ដែលចម្លងជាក់ស្តែងចេញពីយានយន្ត។ , ប័ណ្ណសម្គាល់ច្បាប់ដើម និងផ្លាកលេខសម្គាល់យានជំនិះ ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានជំនិះ, អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ, បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយាន យន្ត, លិខិតទិញលក់, និងកិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។

គួរបញ្ជាក់ផង ដែរថាយោងតាមលិខិតលេខ ១០២៤ សហវ.អពដ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុគ្រោះឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចំនួន៣ឆ្នាំចុងក្រោយពីឆ្នាំ២០១៧-២០១៨និងឆ្នាំ២០១៩ ដោយលើកលែងប្រាក់ពិន័យទោសទណ្ឌលើ រថយន្តដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទពីមុនមក នៅពេល ម្ចាស់យានយន្តដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធយានយន្ត។

ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានណែនាំដល់អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណៈការនិងដឹកជញ្ជូនរាជធានីខេត្ត ប្រធានស្ថាប័នពាក់ព័ន្ធក្រោម ឳវាទក្រសួងសាធារ ណៈការ និងដឹកជញ្ជូនត្រូវអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុស ត្រូវ៕ដោយ៖ម៉ៅ សុភ័ក្រ្តា

ព័ត៌មានផ្សេងទៀត