គណបក្សប្រជាជនផ្អាកប្រារព្ធខួប៦៩ឆ្នាំនៃការបង្កើតគណបក្សដោយសារកូវីដ១៩

23-05-2020 9:42 am 298

គណបក្សប្រជាជនកម្ពុជា បានប្រកាសផ្អាករៀបចំពិធីជួបជុំ ឬមិទ្ទីញដើម្បីអបអរសាទរខួបលើកទី៦៩ថ្ងៃបង្កើតគណបក្សដែលនឹងត្រៀមរៀបចំនៅថ្ងៃទី២៨ខែមិថុនាខាងមុខនេះ ដោយសារជំងឺCOVID-19។ 

បើយោងតាមសេចក្តីជម្រាបជូនមកប្រធានគណៈមកម្មាធិការគណបក្សរាជធានី-ខេត្តនៅថ្ងៃទី២២ ខែឧសភាបានឲ្យដឹងថា បើទោះបីផ្អាកការជួបជុំគ្នាដូចបណ្តាលឆ្នាំមុនៗក្តី ប៉ុន្តែគណបក្សប្រជាជនកម្ពុជា តម្រូវឲ្យគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តរៀបចំផ្សព្វផ្សាយ Logo គណបក្សខួបលើកទី៦៩ នៅតាមទីកន្លែងជាក់ស្តែងនិងតាមការអនុញ្ញាតនៃច្បាប់ ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក៕ ដោយ៖ សៅ វិសាល

ព័ត៌មានផ្សេងទៀត