ក្រសួងយុត្តិធម៌ប្រកាសលេខទូរស័ព្ទឲ្យពលរដ្ឋសួរនាំបញ្ហាកកស្ទះសំណុំរឿង

22-05-2020 4:55 pm 2467

ក្រសួងយុត្តិធម៌នៅថ្ងៃទី២២ខែឧសភានេះ បានចេញសេចក្តីជូនដំណឹងអំពីលេខទំនាក់ទំនងមកកាន់គណៈកម្មាការ ដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។

បើតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ដើម្បីភាពងាយស្រួល ក្នុងការផ្តល់ព័ត៌មានដល់សាធារណជនពាក់ព័ន្ធនឹងការទំនាក់ទំនង និងផ្តល់ព័ត៌មានពីសាធារណជនទៅ គណៈកម្មាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង អាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 017 609 960 និង 078 567 810 ។

គួរបញ្ជាក់ថាលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ខែឧសភា បានប្រកាសបើកយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ដោយបែងចែកក្រុមការងារជា៤ក្រុម ហើយលោកបានអះអាងថា នឹងទទួលបានជោគជ័យលើកកិច្ចការនេះ។ ក្រុមការងារទាំង ៤នេះ មានលេខាធិការដ្ឋាន មួយសម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ៕ 

ព័ត៌មានផ្សេងទៀត