រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញបាន ខណៈកន្លងមក ជនបរទេសនៅប្រទេសទាំងនោះ ត្រូវបានរដ្ឋាភិបាលបិទមិនឲ្យចូលមកកម្ពុជាតាំងពីពាក់កណ្តាលខែមីនា បន្ទាប់ពីមានការផ្ទុះរីករាលដាលខ្លាំងនូវជំងឺកូវីដ១៩។
លោកយ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកន្លងមក ទទូចដល់រដ្ឋាភិបាលឱ្យរិតត្បិត លើជនបរទេសចេញចូលកម្ពុជា ហាក់មិនសូវជាយល់ស្របចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ពេលនេះទេ។ មិនសូវយល់ស្រប់ ពីព្រោះលោកមើលឃើញថា ប្រទេសតំបន់អឺរ៉ុប និងអាមេរិក ទាំងនោះ មិនមែនតែ៦ប្រទេសខាងលើនេះទេ កំពុងប្រឈមការរីករាលដាលនៃជំងឺនេះ គួរឱ្យបារម្ភនៅឡើយ។
លោកថា រដ្ឋាភិបាល គួរធ្វើបច្ចុប្បន្ន លើប្រទេសទាំងនោះសិន មុននឹងសម្រេចឱ្យចូល ឬបន្តបិទ បន្ថែមទៀត។ លោកយ៉ង សាំងកុមារ លើកឡើងថា ការអនុញ្ញាតិឱ្យបរទេសទាំងនោះ ចូលកម្ពុជា ពេលនេះ មិនចំណេញសោះដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យទេសចរណ៍ ដែលធ្លាក់ស្ទើរដល់កម្រិតសូន្យ ទៅហើយនោះ .....
ជាបន្តសូមស្តាប់ការលើកឡើងរបស់លោកយ៉ង សាំងកុមារ តាមរយៈកិច្ចសម្ភាសជាមួយខុន ប៊ុនថុល ដូចតទៅ៖