ឡូយ​កប់​ស៊េរី …!! Galaxy A31 អេក្រង់​ធំ​ច្បាស់​…​ថត​ស្អាត​កប់​ស៊េរី ថ្ម​កាន់​ប្រើ​ឡើង​ហត់​…!!

22-05-2020 3:45 pm 191

ថ្មីៗ​នេះ​ក្រុមហ៊ុន សាម​សុង បាន​ធ្វើ​ការសម្ពោធ​ទូរស័ព្ទ Samsung Galaxy A31 និង​ល្បី​ថា​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ធំ​ច្បាស់ ថត​ស្អាត​កប់​ស៊េរី ថ្ម​វិញ​ប្រើ​ឡើង​ហត់​!

​ចំពោះ​លក្ខណៈ​លេចធ្លោ​នៃ​ទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូឌែល​ថ្មី​នេះ​មក​ជាមួយនឹង​អេក្រង់ Super AMOLED ទំហំ 6.4 អ៊ី​ញ ប្រភេទ Infinity-U ដាំ​ដោយ​កាមេរ៉ា​ក្រោយ​ចំនួន 4 គ្រាប់​, កាមេរ៉ា​មុខ 1 គ្រាប់ (​មាន​សមត្ថភាព​ថត Selfie បាន​ច្បាស់​ស្អាត​កប់​ស៊េរី​) ជាមួយនឹង​កម្លាំង​ថ្ម 5,000 mAh (​ប្រើ​ឡើង​ហត់​សឹងតែ​មិនបាច់​សាក​ក្នុង​រយៈពេល​ពេញ 1 ថ្ងៃ​) ព្រមទាំង​បំពាក់​នូវ​មេម៉ូរី RAM ទំហំ 6 GB និង ROM ទំហំ 128 GB ហើយ​អាច​បន្ថែម​ក្រៅ​បាន​រហូត​ដល់ 512 GB ថែមទៀត​ផង​! រក​ឯ​ណា​បាន​? លោកអ្នក​អាច​រកបាន​គ្រប់​ហាង ឬ​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទូទាំងប្រទេស​ដែល​នៅ​ជិត​លោកអ្នក​បំផុត​! 

​សម្រាប់​ម៉ូឌែ​ល Samsung Galaxy A31 ដែល​មាន​រូបរាង និង​ការ​ឌី​ហ្សា​ញ​បែប​ថ្មី​ដ៏​ទាក់ទាញ ទំនើប​នេះ​ក្រុមហ៊ុន​ធ្វើ​ការលក់​ជូន​អតិថិជន​ទាំងអស់​ក្នុង​តម្លៃ​ត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះៗ​!! អត់​ទាន់​ចប់​ទេ​…! នៅ​មាន​ទៀត​! អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​ការ​ថែម​ជូន​យ៉ាង​ពិសេស​ជាមួយនឹង​កាដូ​អស្ចារ្យ​ថែមទៀត​ផង​! ម៉េច​ដែរ​…​ចង់​បាន​អី​ទៀត​?

​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​លម្អិត​ព្រមទាំង​ចំណុច​ពិសេសៗ​ដែល​អាច​ធ្វើឱ្យ​លោក​អ្នក​សម្រេច​ចិត្តបាន​កាន់តែច្បាស់​ក្នុង​ការទទួល​បាន​ស្មា​ត​ហ្វូន​ស៊េរី​ទំនើប​ក្នុងចិត្ត​យកមកប្រើ​នឹង​គេផង​ដែរ​! 

* Samsung Galaxy A31

- អេក្រង់​ធំ​៖ 6.4 អ៊ី​ញ Infinity-U លាតសន្ធឹង​ពេញ​ផ្ទៃ​ទូរស័ព្ទ​តែម្តង​

- កម្រិត​ភាពច្បាស់​៖ FHD+ Super AMOLED (1080 x 2400) 

- កាមេរ៉ា​ក្រោយ 4 គ្រាប់​៖ 48 MP (Wide, F2.0), 8 MP (Ultra-Wide, F2.2), 5 MP (Depth, F2.2), 5 MP     (Macro, F2.4) 

- កាមេរ៉ា​មុខ 1 គ្រាប់​៖ 20 MP (F2.2)

- មេម៉ូរី​/ RAM ៖ 6 GB

- អង្គ​ផ្ទុក​/ Storage ៖ 128 GB (​អាច​បន្ថែម​ក្រៅ​បាន​ដល់ 512 GB) 

- ថាមពល​ថ្ម​ធំ​៖ 5,000 mAh 

- សាក​ថ្ម​បាន​លឿន​៖ (15 W) 

- ដោះ​សោរ​៖ មុខងារ​ស្កេន​ខ្ចៅ​ដៃ​ដោះ​សោ​រលើ​អេក្រង់ (​លឿន និង​មាន​សុ​វត្តិភាព​ខ្ពស់​)

- មុខងារ​ពិសេស​ផ្សេងទៀត​៖ Scene Optimizer (​មុខងារ​ចាប់យក​ប្លង់​រូបថត​ច្បាស់​ល្អ និង​បង្កើន​កម្រិត​ពណ៌​រូបថត​ស្រស់ស្អាត​ជាមួយ​នឹង​មុខងារ AI, AR Sticker & Stamp (​មុខងា​រដាក់ Sticker និង Stamp បែប​កំប្លែង និង​គួរឱ្យ​ស្រឡាញ់​លើ​រូបថត​របស់​អ្នក​), Smart Beauty (​មុខងារ​បន្ថែម​ពន្លឺ និង​សម្រស់​ធ្វើឱ្យ​រូបថត​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​) 

- ទម្ងន់​៖ 185 ក្រាម​

* បញ្ជាក់​៖ រាល់​ការ​ជាវ Samsung Galaxy A31 អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​ការ​ថែម​ជូន​ដ៏​ពិសេស​ដូចជា​៖

- ការ​បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី​ក្នុង​រយៈពេល 6 ខែ (​ចាប់ពី​ថ្ងៃ​ដែល​បាន​ជាវ​ទូរស័ព្ទ​)

- លេខ​ពិសេស​ពី Smart Axiata តម្លៃ 54 ដុល្លារ ជាមួយនឹង​កញ្ចប់ Smart ធំ​ហ្មង​ចំនួន 12 សប្តាហ៍​!

​នៅចាំ​អី​ទៀត​…! ខ្ញុំ​ហ៊ាន​និយាយ​ថា​ស្មា​ត​ហ្វូន Samsung Galaxy A31 ថ្មី​នេះ​ក៏​កប់​ស៊េរី​តែម្តង​…​តម្លៃ​វិញ​ក៏​កាន់តែ​ពិសេស​…​ហើយ​ការ​ថែម​ជូន​វិញ​រឹតតែ​អស់​ស្ទះ​ទៀត​!! 

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅ​កាន់​សេវា​បម្រើ​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត