លោក​ត្រាំ​គ្រោង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​Open Skies

22-05-2020 1:02 pm 592

​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និយាយ​ថា “​អាមេរិក​ពិតជា​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​រុស្ស៊ី តែ​រុស្ស៊ី​ពុំ​មាន​ភាពស្មោះត្រង់​នឹង​យើង​ឡើយ ដូច្នេះ​មានតែ​អាមេរិក​ត្រូវ​ដកខ្លួន​ចេញ​តែ​ម្ដង​។​”​ជា​ការឆ្លើយតប​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក​Alexander Grushko បានប្រកែក​ថា រុស្ស៊ី​មិនបាន​រំលោភ​លើ​សន្ធិសញ្ញា ដូចដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​នោះទេ​។ 

​ពាក់ព័ន្ធ​នឹង​ការត្រៀម​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា Open Skies  នេះ មាន​ប្រទេស​ដែល​សមាជិក ដែល​សុទ្ធសឹងតែ​ជា​សម្ព័ន្ធមិត្ត​នៃ​អង្គការ​NATO​បាន​ជំទាស់ មិន​ចង់​អាមេរិក​ចាកចេញ​ទេ ជាពិសេស​ម​ភាគី​អ៊ុ​យក្រែន​។ សន្ធិសញ្ញា Open Skies  ជា​ស្នូល​នៃ​សន្តិភាព​ដ៏​សំខាន់​រវាង​អាមេរិក និង​រុស្ស៊ី ក៏​ដូចជា​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ទៀត​ដែរ​។ នេះ​បើ​យោង​ទៅ​តាម​សារព័ត៌មាន​News York Time នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​។​

​សូមជម្រាបថា សន្ធិសញ្ញា Open Skies  ត្រូវ​បាន​ស្នើឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Dwight Eisenhower ក្នុង​អំឡុង​ឆ្នាំ​១៩៥៥ ហើយ​ត្រូវបាន​អនុម័ត​ក្នុង​ឆ្នាំ​១៩៩២ និង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០០២​។ សន្ធិសញ្ញា​Open Skies បាន​បង្កើតឡើង​ក្នុង​គោលបំណង ការពារ​កុំឲ្យ​មាន​ការរំលោភបំពា​ន​លើ​ដែនអាកាស រវាង​ប្រទេស​ជា​សមាជិក​។ តាមរយៈ​សន្ធិសញ្ញា​នេះ ប្រទេស​ជា​សមាជិក​អាច​ហោះហើរ ពិនិត្យ​លើ​ដែនអាកាស​ប្រទេស​ដែល​សមាជិក​ដូចគ្នា​បាន ដើម្បី​ទំនុកចិត្ត​រវាង​ប្រទេស​សមាជិក​ទាំងអស់​។ កិច្ចព្រមព្រៀង​នេះ​ទៀតសោត​មាន​ប្រទេស​ជា​សមាជិក​ចំនួន ៣៥​ប្រទេស ដោយ​មាន​ទាំង​អាមេរិក និង​រុស្ស៊ី​ផងដែរ​៕ ដោយ​៖​យឺន សីហា​

ព័ត៌មានផ្សេងទៀត