១ឆ្នាំៗកម្ពុជាចំណាយលុយទិញសាច់និងបន្លែពីក្រៅប្រទេស១ពាន់លានដុល្លារ

22-05-2020 11:50 am 368

ក្នុង១ឆ្នាំៗ កម្ពុជាត្រូវចំណាយថវិកាប្រមាណ១ពាន់លានដុល្លារ សម្រាប់ការនាំចូលជ្រូកមាន់ទានិងបន្លែ។ នេះបើតាមបញ្ជាក់ពីមន្ត្រីតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជា កាលពីរសៀលថ្ងៃទី២១ខែឧសភា។

តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋងាកមកដាំដុះបន្លែ និងចិញ្ចឹមសត្វក្នុងស្រុកសម្រាប់ការផ្គត់ផ្គង់ នោះលុយ១ពាន់លានដុល្លារដែលចំណាយទិញពីគេ អាចយកមកប្រើប្រាស់ និងជួយសម្រួលដល់ប្រជាពលរដ្ឋបានយ៉ាងច្រើន។

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ន នៅកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារជ្រូក ក្នុងស្រុកប្រមាណ៨២ភាគរយ តម្រូវការនាំចូលមានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះ។ សត្វជ្រូក ដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជាមានចំនួន២.៣លានក្បាល៕

 

 ពាក្យគន្លឹះ  សាច់បន្ថែនាំចូល

ព័ត៌មានផ្សេងទៀត