ស្ថាប័នជំនាញបង្ហាញពីវិធីសាស្ត្រលុបហ្គេមjumpy jumpលើបណ្ដាញសង្គមហ្វេសប៊ុក

22-05-2020 9:47 am 488

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភានេះ បានសង្កេតឃើញ ថា មានហ្គេមមួយប្រភេទដែលជា Instant Gameឈ្មោះថាJumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បាននឹងកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក(Facebook)មួយចំនួនធំនៅកម្ពុជា ដែលអាចទាយរករូបProfile របស់គណនីហ្វេសប៊ុក(Facebook)មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយប្រើប្រាស់ពាក្យអសីលធម៌ លើចំណងជើងអត្ថបទ ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការយល់ច្រលំថា បុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

សូមជម្រាបថា ហ្គេមនេះបង្កើតឡើងក្នុងគោលបំណង សម្រាប់បងប្អូនដែលមានគណនីហ្វេសប៊ុក(Facebook)លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទInstant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញItems ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមនោះ សូមម្ចាស់ និងអ្នកលេងហ្គេមទាំងអស់គួរបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់។

ប្រសិនបងប្អូនអ្នកប្រើប្រាស់ បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការReportអត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖ - នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា "…" - ជ្រើសរើសយក "Find Support or Report Post" - ជ្រើសរើសយក "Spam" -> "Next" -> "Done"

បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖ - ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games - ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)៕ 

ព័ត៌មានផ្សេងទៀត