ទទួលទាន​ទុរេន​ជួយ​ពន្យារ​ភាព​ចាស់​

21-05-2020 6:36 pm 308

​ទុរេន​ដែលជា​ប្រភេទ​ផ្លែឈើ​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​មួយចំនួន មាន​អត្ថប្រយោជន៍​ទាំង​ចំពោះ​សុខភាព​និង​សម្រស់​។ សម្រាប់​ផ្នែក​ថែរក្សា​សម្រស់ ទុរេន​អាចជួយ​ពន្យារ​ភាព​ចាស់​បាន​។ ប្រសិទ្ធភាព​របស់ ទុរេន ដោយសារតែ​វា​សម្បូរ​ទៅដោយ​វីតាមីន​C​។ សារធាតុចិញ្ចឹម ដែលជា​អង់​ទី​អុកស៊ី​ដង់​ដ៏មាន​ឥទ្ធិពល​អាចជួ​យ​កាត់បន្ថយ​ស្ត្រេ​ស oxidative បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី​។ កាលណា​កម្រិត​ស្ត្រេ​ស oxidative ទាប ធ្វើឲ្យ​ការវិវត្តទៅ​រកស​ភាពចាស់ កាន់តែ​យឺត​ទៅតាម​នោះដែរ​។​

​ក្រៅពីនោះ ទុរេន​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងទៀត​។ យោងទៅតាម​ការសិក្សា​បង្ហាញថា សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម អាចជួយ​កាត់បន្ថយ​សញ្ញា​មួយចំនួន នៃ​ភាព​ចាស់​នៃ​ស្បែក ។ ការ​ទទួលទាន​ទុរេន អាច​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​មុន​អាយុ រួមទាំង​ស្នាម​ជ្រីវជ្រួញ ដែល​ធ្វើឲ្យ​ស្បែក​មុខរបស់​អ្នក​មើលទៅ​មិន​ស្រស់ស្អាត​។ ដូច្នេះ​អ្នក​អាច​ទទួលទាន​ទុរេន​ធម្មជាតិ ក្នុង​កម្រិត​មួយ​ត្រឹមត្រូវ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​អស្ចារ្យ​ពី​ផ្លែ​ទុរេន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់ទុរេន

ព័ត៌មានផ្សេងទៀត