លោកសំ សុខនឿន៖ ក្រុមហ៊ុនលក់បុរីធំៗមួយចំនួន បានចាប់ផ្ដើមបើកលក់គម្រោងថ្មីៗរបស់ខ្លួនឡើងវិញ

21-05-2020 1:08 pm 2009

ក្រោយពីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩មានភាពធូរស្បើយបន្តិចមក ពោលគឺអ្នកជំងឺកូវីដ-១៩ត្រូវបានព្យាបាលឲ្យជាសះស្បើយទាំងអស់នោះ សកម្មភាពនៃការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញច្រើន បើប្រៀបធៀបជាមួយនឹងស្ថានភាពនៃការរាតត្បាតដំបូងនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០កន្លងទៅនេះ។ នេះជាការក់តសម្គាល់របស់លោកសំ សុខនឿន អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យKW Sen Sok និងជានាយកក្រុមហ៊ុនSAM SN Realty ។

ក្នុងនោះលោកសំ សុខនឿន ក៏បានកត់សម្គាល់ឃើញដែរថា ក្រុមហ៊ុនលក់បុរីធំៗមួយចំនួន បានចាប់ផ្ដើមបើកលក់គម្រោងថ្មីៗរបស់ខ្លួនឡើងវិញ ជាមួយនឹងការចាប់អារម្មណ៍ពីអតិថិជនដែលមានធនធានថវិកាផង​ដែរ​។

ជាមួយនឹងបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យជាង១០ឆ្នាំកន្លងមកនេះ លោកសំ សុខនឿន នូវតែជំរុញឲ្យអ្នកដែលមានថវិកាបម្រុងទុក ទិញអចលនទ្រព្យនៅក្នុងអំឡុងពេលនេះ ដើម្បីទុកលក់ចំណេញនាពេលក្រោយ ឬអ្នកដែលចង់បានលំនៅដ្ឋានសម្រាប់រស់នៅដែលល្អ ហើយតំលៃសមរម្យ ព្រមទាំងលក្ខខណ្ឌបង់ប្រាក់មានភាពល្អប្រសើរជាដើម។

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកសំ សុខនឿន អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យKW Sen Sok និងជានាយកក្រុមហ៊ុនSAM SN Realty នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត