ចាប់ពី​ថ្ងៃ​២១-២៤​ឧសភា​​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​​នៅ​តំបន់​មួយចំនួន​​ ​

21-05-2020 10:01 am 146

​អគ្គិសនី​កម្ពុជា​(EDC) បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការអនុវត្ត​ការងារ​ជួសជុល​ផ្លាស់ប្តូរ​ដំឡើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។  ការរុះរើ​នេះ​នឹង​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​តំបន់​មួយចំនួន​ទៅតាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងៗ​គ្នា​។ 

​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​តំបន់​មួយចំនួន នៅក្នុង​ខណ្ឌដង្កោ ខណ្ឌ​ច្បារអំពៅ និង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ចន្លោះ​ពី​ម៉ោង​៩:០០ ដល់​ម៉ោង​១២:០០​ថ្ងៃត្រង់ ។ ចំណែកឯ​តំបន់​មួយចំនួន​ក្នុង​ខណ្ឌទួលគោក ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំបូល អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ក្នុង​ចន្លោះ​ម៉ោង​៩:០០ ដល់​ម៉ោង​១៧:០០ (​កន្លែង​ខ្លះ​អាច​ដាច់​ពី​៣ ទៅ​៤​ម៉ោង ) ។​

​សម្រាប់​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ វិញ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ភ្លើងនៅក្នុង​តំបន់​​មួយចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់ពី​ចន្លោះ​ម៉ោង​៩:០០ ដល់​ម៉ោង​១២:០០​ថ្ងៃត្រង់​។ រីឯ​ចន្លោះ​ម៉ោង​៩:០០ ដល់​ម៉ោង​១៧:០០​វិញ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​តំបន់​មួយចំនួន​នៅក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​កំបូល​។​

​ដោយឡែក​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២០ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយចំនួន​ក្នុង​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់ពី​ចន្លោះ​ម៉ោង​៩:០០ ដល់​ម៉ោង​១២:០០​ថ្ងៃត្រង់ និង​ចន្លោះ​ម៉ោង​៩:០០ ដល់​ម៉ោង​១៧:០០ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅក្នុង​តំបន់​មួយចំនួន​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌ​ទួលគោក ខណ្ឌ​សែន​សុខ​។​

​រីឯ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ ចាប់ពី​ចន្លោះ​ម៉ោង​៩:០០ ដល់​ម៉ោង​១៧:០០ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់ នៅក្នុង​តំបន់​មួយចំនួន​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ទួលគោក ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​សែន​សុខ​។​

​អគ្គិសនី​កម្ពុជា​បាន​បញ្ចាក់​ផងដែ​រថា បើទោះជា​មាន​ការខិតខំ​ថែរក្សា​មិន​ឲ្យមាន​ការប៉ះពាល់​ដល់​ការផ្គ​ត់​ផ្គង់​អគ្គិសនី​ធំដុំ ប៉ុន្តែ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​អាច​នឹងមាន​ការរអាក់រអួល​ខ្លះៗ​ជៀស​មិន​ផុត ជាហេតុ​ដែល​អគ្គិសនី​កម្ពុជា​ស្នើសុំ​អភ័យទោស​ទុកជាមុន​៕
​ដោយ​៖​វណ្ណ យ៉ា​រី​


ព័ត៌មានផ្សេងទៀត