Cristiano Ronaldo​​ចូល​ហ្វឹកហាត់​វិញ​​ក្រោយ​​ដាក់​​ដាច់ដោយឡែក​​១៤​ថ្ងៃ​

20-05-2020 5:15 pm 1054
កីឡាករ​Cristiano Ronaldoពេលជិះរថយន្ដមកកាន់ក្លឹបJuventus​

​កីឡាករ​បាល់ទាត់​Cristiano Ronaldo​បាន​ត្រឡប់មក​ហ្វឹកហាត់​ក្នុង​ក្លឹប​ស៊េរី​A Juventus​វិញ​ហើយ បន្ទាប់ពី​អ​វត្ដ​មាន​៧២​ថ្ងៃ​រាប់ទាំង​ថ្ងៃ​ដាក់​នៅ​ដាច់ដោយឡែក​២​សប្ដាហ៍ ដោយសារតែ​ការយាយី​ពី​វីរុស​ឆ្លង​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ការប្រកួត​ចុងក្រោយ​របស់​Ronaldo​គឺ​នៅ​ថ្ងៃទី​០៨​ខែ​មីនា នៅពេល​Juventus​យកឈ្នះ​Inter Milan ២-០​។ ចប់​ប្រកួត​នោះ​តារាបាល់ទាត់​សញ្ជាតិ​ព័រទុហ្គាល់​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ត្រឡប់​ទៅ​ប្រទេស​ព័រ​ទុយ​ហ្គាល់​វិញ​។ រូបគេ​ទើបបាន​ធ្វើដំណើរ​មក​អ៊ីតាលី​ដើម្បី​ចូលរួម​ក្រុម​តាមរយៈ​យន្ដហោះ​ផ្ទាល់ខ្លួន តែ​តម្រូវឲ្យ​ដាក់​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​សិន​ស្ថិតក្រោម​ច្បាប់​របស់​អ៊ីតាលី ដើម្បី​បង្ការ​ការឆ្លង​រាតត្បាត​កូវី​ដ​-១៩​។ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​Ronaldo​ក៏បាន​ធ្វើដំណើរ​មកដល់​ក្លឹប​ដើម្បី​ត្រួតពិនិត្យ​សុខភាព មុនអនុញ្ញាត​ឲ្យ​ចូល​រួមជាមួយ​គ្រូបង្វឹក​និងមិត្ដរួម​ក្រុម​របស់គេ​វិញ​៕

សូមទស្សនាវីដេអូនៃការចាប់ផ្ដើមហ្វឹកហាត់ឡើងវិញ៖

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  កីឡាបាល់ទាត់Ronaldo

ព័ត៌មានផ្សេងទៀត