ឥណ្ឌា​និង​បង់​ក្លា​ដែស​​ជម្លៀស​​ប្រជាជន​​រាប់លាន​នាក់​​ដោយសារ​​ព្យុះ​ស៊ី​ក្លូន​​Amphan

20-05-2020 4:51 pm 1596
រូបភាពផែនទីបង្ហាញពីព្យុះស៊ីក្លូន

​ឥទ្ធិពល​នៃ​ព្យុះ​ទី​ស៊ី​ក្លូន​Amphan​បាននិងកំពុង​បង្កឲ្យមាន​ភ្លៀង​ធ្លាក់ នៅក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​និង​ប្រទេស​បង់​ក្លា​ដែស​។ ប្រទេស​ទាំងពីរ​បាន​ជម្លៀស​ប្រជាជន​រាប់លាន​នាក់​ទៅកាន់​ជម្រក​បណ្ដោះអាសន្ន ដោយសារតែ​ព្យុះ​Amphan​បាន​កំពុងធ្វើដំណើរ​មកពី​ឈូង​សមុទ្រ​បេង​ហ្គាល់​។ បើតាម​នាយកដ្ឋាន​អាកាសធាតុ​ឥណ្ឌា​បានឲ្យដឹងថា ព្យុះ​ស៊ីក្លូន​Amphan​អាច​នឹង​បណ្ដាល​ជា​ការបា​ក់ដី​ផងដែរ​។ 

​ឥណ្ឌា​និង​បង់​ក្លា​ដែសបាន​ស្នើសុំ​យកសាលា​រៀននិង​អគារ​មួយចំនួ​ន ធ្វើជា​ជម្រក​បណ្ដោះអាសន្ន​សម្រាប់​ប្រជាជន​ដែល​ជម្លៀស​ខ្លួន​។ ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន​ត្រូវ​ប្រើប្រាស់​ទំហំ​ធំ​ជាង​មុន ដោយសារតែ​អនុវត្ដ​តាម​វិធានការ​គម្លាត​សង្គម ក្នុងន័យ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ព្រោះតែ​កំពុង​ប្រឈម​នឹង​វិបត្ដិកូ​វីដ​-១៩​នេះ អាជ្ញាធរ​ប្រទេស​ទាំងពីរ​ក៏​ជួប​ការលំបាក​ក្នុងពេល​ជម្លៀស​ប្រជាជន​ផងដែរ ព្រោះ​ពួកគេ​មិន​ចង់​ចាក​ចេញពីផ្ទះ​ទៅកាន់​ជម្រក​បណ្ដោះអាសន្ន​ឡើយ ដោយ​ភ័យខ្លាច​ឆ្លង​វីរុស​កូវី​ដ​-១៩​។​

​សូមបញ្ជាក់ថា ព្យុះ​ស៊ីក្លូន​Amphan​គឺជា​ព្យុះ​ទីមួយ​នៅ​តំបន់​ឈូង​សមុទ្រ​បេង​ហ្គាល់​គិតពី​ឆ្នាំ​១៩៩៩​។ កាលនោះ​មាន​ព្យុះ​ស៊ីក្លូន​មួយ​ដែរ​បាន​កើតឡើង ហើយ​សម្លាប់​មនុស្ស​ជាង​៩​ពាន់​នាក់​។ ព្យុះ​Amphan​អាច​នឹង​វាយប្រហារ​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ល្បឿន​ខ្យល់​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​ការវាយប្រហារ​អាច​ស្មើនឹង​ព្យុះកំបុតត្បូង​កម្រិត​ទី​៥៕

​ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត