មនុស្ស​ឆ្លង​កូវី​ដ​-១៩​​ក្នុង​ពិភពលោក​​កើន​ដល់​​ជិត​៥​លាន​នាក់​ហើយ​

20-05-2020 8:44 am 307
រូបភាព​នៃវីរុសកូវីដ-១៩

​ចំនួន​មនុស្ស​ស្លាប់​ដោយសារកូ​វីដ​-១៩​នៅក្នុង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​៣២​ម៉ឺន​នាក់​ហើយ និង​ឆ្លង​ជិត​៥​លាន​នាក់​។ ក្នុងចំណោម​ឆ្លង​ទាំង​ជិត​៥​លាន​នាក់ បាន​ជាសះស្បើយ​ជិត​២​លាន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ជាង​២​លាន​៧​សែន​នាក់​។ ចំពោះ​៥​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​គឺ អាមេរិក​មាន​ឆ្លង​ជាង​១​លាន​៥​សែន​នាក់​ស្លាប់​ជាង​៩​ម៉ឺន​នាក់ រុស្ស៊ី​ឆ្លង​ជិត​៣០​ម៉ឺន​នាក់​ស្លាប់​ជាង​២,៨០០​នាក់ អេ​ស្ប៉ាញ​ឆ្លង​ជិត​២៨​ម៉ឺន​នាក់​ស្លាប់​ជាង​២៧,០០០ ប្រេ​ស៊ីល​ឆ្លង​ជាង​២៧​ម៉ឺន​នាក់​ស្លាប់​ជិត​១៨,០០០ និង​អង់គ្លេស​ឆ្លង​ជិត​២៥​ម៉ឺន​នាក់​ស្លាប់​ជាង​៣៥,០០០​នាក់​។​

​គិតពី​តំបន់​អឺរ៉ុប​មាន​មនុស្ស​ឆ្លង​ជាង​១​លាន​៨​សែន​នាក់ ស្លាប់​ជាង​១៦​ម៉ឺន​នាក់ ជាសះស្បើយ​ជិត​៧០​ម៉ឺន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ជាង​៨៥​ម៉ឺន​នាក់​។ នៅ​អាស៊ី​មាន​មនុស្ស​ឆ្លង​ជាង​៨៤​ម៉ឺន​នាក់ ស្លាប់​ជាង​២៥,០០០​នាក់ បាន​ជាសះស្បើយ​ជាង​៤៨​ម៉ឺន​នាក់​និង​កំពុង​ព្យាបាល​ជិត​៣៣​ម៉ឺន​នាក់​។ នៅ​អាហ្វ្រិក​មាន​មនុស្ស​ឆ្លង​ជាង​៩​ម៉ឺន​នាក់ ស្លាប់​ជិត​៣​ពាន់​នាក់ ជាសះស្បើយ​ជាង​៣៦,០០០​នាក់ កំពុង​ព្យាបាល​ជាង​៥៣,០០០​នាក់​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត