ប្រភេទអាហារ​ល្អបំផុត ដែលជំរុញ​ដល់​ការលូតលាស់​កម្ពស់​កុមារ​

19-05-2020 6:49 pm 341

​កម្ពស់​របស់​កុមារ​ភាគច្រើនបំផុត ពឹងផ្អែក​ទៅលើ​កម្ពស់រ​បស់​ឪពុក​-​ម្តាយ​។ ប្រសិនបើ​ឪពុក​-​ម្តាយ​មាន​កម្ពស់​ខ្ពស់ កូនៗ​របស់​ពួកគេ​ទំនងជា​ខ្ពស់​ទៅតាម​នោះដែរ​។ យ៉ាងណាក៏ដោយ ការរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​របប​អាហារ ក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការលូតលាស់​កម្ពស់​របស់​កុមារ​ដែរ​។ នៅពេលដែល​អ្នក​មិន​អាចធ្វើ​អ្វី​បាន​ទៅលើ​ហ្សែ​ន អ្នក​អាច​ធានា​ផ្តល់​អាហារ​រូបត្ថ​ម្ភត្រឹ​ម​ត្រូវដល់​កុមារ ដើម្បី​ជួយ​សម្រួល​ដល់​ការលូតលាស់​របស់​ពួកគេ​។​

​កុមារ អាយុ​ចន្លោះ​ពី​៦​ដល់​៨​ឆ្នាំ អាចមាន​ការលូតលាស់​កម្ពស់​តិចតួច​ប៉ុណ្ណោះ ហើយ​២៥​ភាគរយ​មាន​ការលូតលាស់​កម្ពស់ ក្នុងដំណាក់កាល​ពេញវ័យ​។ អ័រម៉ូន​២​បាន​រួមចំណែក ដល់​សន្ទុះ​កម្ពស់​របស់​កុមារ គឺ Human Growth Hormone (HGH) និង Insulin-like Growth Factor-1 (IGF-1) ដែល​កំណត់​ការលូតលាស់​ឆ្អឹង​និង​រក្សា​ម៉ាស​ឆ្អឹង​។ ដូច្នេះ​ការ​ទទួលទាន​អាហារ វា​មាន​ប្រយោជន៍ ដែល​មិន​ត្រឹមតែ​ជួយ​ជំរុញ ការផលិត​អរ​ម៉ូ​ន​លូតលាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់​ការលូតលាស់​ឆ្អឹង​ផងដែរ​។​

​អាហារ​ដែល​ជួយ​ដល់​ការលូតលាស់​កម្ពស់​កុមារ​មានដូចជា ស៊ុត ទឹកដោះគោ សណ្តែកសៀង សាច់មាន់ បន្លែ​ស្លឹក​ពណ៌​បៃតង ការ៉ុត ផ្លែឈើ គ្រាប់​ធញ្ញជាតិ យ៉ា​អួ និង​ធញ្ញជាតិ​ជាដើម​។ គ្រាប់​មុខ​អាហារ​ទាំងនេះ ប្រសិនបើ​មាន​ប្រភេទ​ណាមួយ ដែល​កូនៗ​របស់​អ្នក​ប្រតិកម្ម​អា​លែ​ហ្ស៊ី គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន មុន​អនុញ្ញាតឲ្យ​ពួកគេ​បរិភោគ​៕ ដោយ​៖​អ៊ុន សុខ​ឡា 

 ពាក្យគន្លឹះ  សុខភាពកម្ពស់កុមារ

ព័ត៌មានផ្សេងទៀត