១៩ថ្ងៃនៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានដំណើរការទៅដោយល្អប្រសើរ

19-05-2020 3:49 pm 212

ក្នុងរយៈពេល១៩ថ្ងៃ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានដំណើរការទៅដោយមានភាពល្អប្រសើរ ហើយបទល្មើសភាគច្រើន ដែលនគរបាលចរាចរណ៍រកឃើញ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ គឺសម្រាប់អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព,បំពានស្លាកសញ្ញាចរាចរណ៍,និងប្រើប្រាស់ទូរស័ព្ទជាដើម។ ចំណែកអ្នកបើកបររថយន្តវិញ គឺមិនពាក់ខ្សែក្រវ៉ាត់ និងបើកបរលើសល្បឿនកំណត់ជាដើម។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯកឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។

ជាបន្តសូមស្ដា់បសេចក្ដីរាយការណ៍ របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត