បាតុភូតធម្មជាតិ​៣​នឹង​ធ្វើឲ្យ​កម្ពស់​ទឹក​ទន្លេមេគង្គ​កម្ពុជា​ហក់​ឡើង​ជិត​១០​ម៉ែត្រ​

19-05-2020 3:29 pm 1726

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ ដោយ​បញ្ជាក់​ថា​បើ​យោង​ទៅ​តាម​ការ​ពិនិត្យ​ទៅលើ​បាតុភូតធម្មជាតិ និង​ការ​ព្យាករ​តាមរយៈ​ENSO Forecast បានឲ្យដឹងថា ចាប់ពី​ខែ​មិថុនា ដល់​ខែ​តុលា ឆ្នាំ​២០២០ កម្ពុជា​នឹងរង​នូវ​បាតុភូត​Neutral មាន​៦០% បាតុភូត​El Nino មាន​១០% និង​បាតុភូត​La Nina មាន​៣០%​។​

​ស្ថានភាព​បែប​នេះ​ដែរ​នឹង​ធ្វើឲ្យ​ភ្លៀង​អាច​មាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ទាំង​នៅក្នុង​អាង​ទន្លេមេគង្គ និង​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្ដែង​ផ្អែកលើ​ស្ថានភាព​ទឹក​ទន្លេមេគង្គ​នា​ពេល​ប​ច្ច​ប្បន្ន កត្តា​អាកាសធាតុ និង​ការវិភាគ​លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា ព្រមទាំង​ការវិភាគ​លើ​វដ្ដ​ទឹក ការ​ព្យាករ​លើក​ទី​១ បានបង្ហាញ​ថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់​-​ចតុមុខ​នា​ឆ្នាំ​២០២០​នេះ ទឹក​អាច​នឹង​មាន​កម្ពស់​៩,៧០​ម៉ែត្រ​ដែល​ចាត់ទុក​ជា​ប្រភេទ​ជំនន់​មធ្យម​៕

ព័ត៌មានផ្សេងទៀត