ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ប្រេងទូទាំងប្រទេសដោយប្រេងសាំងធម្មតាថ្លៃ ២,៥០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតថ្លៃ ២,៣០០រៀលក្នុងមួយលីត្រ ហើយតម្លៃប្រេងថ្មីនេះគឺចាប់អនុវត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។
សូមជម្រាបជូនដែរថា តម្លៃប្រេងខាងលើនេះបើប្រៀបធៀបនឹងតម្លៃប្រេងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែឧសភា គឺប្រេងសាំងធម្មតាឡើងថ្លៃ ២៥០រៀល និងម៉ាស៊ូតឡើងថ្លៃ ១៥០រៀលនៅក្នុងមួយលីត្រ៕
ដោយ៖ថា ចាន់ធី