អគ្គរដ្ឋទូត​ចិន​​ប្រចាំ​នៅ​អ៊ីស្រាអែល​​ត្រូវបាន​​ប្រទះឃើញ​​ស្លាប់​​ក្នុងផ្ទះ​

17-05-2020 9:18 pm 791
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​លោក​Du Wei

​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​លោក​Du Wei ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​របស់លោក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីស្រាអែល​។ ការស្លាប់​របស់​អគ្គរដ្ឋទូត​វ័យ​៥៧​ឆ្នាំ​រូបនេះ មិត្រូវ​បានគេ​ចាត់ទុកជាករ​ណី​សង្ស័យ​អ្វី​ឡើយ ហើយ​បើតាម​ទូរទស្សន៍​អ៊ីស្រាអែល​ប៉ុស្ដិ៍​១២ បាន​ដកស្រង់​ប្រភព​វេជ្ជសាស្ដ្រ​មិន​បញ្ចេញ​ឈ្មោះ​មួយ​ថា លោក​ស្លាប់​ក្នុងអំឡុងពេល​ដេក​។ ប៉ុន្ដែ​យ៉ាងណាមិញ​ពេលនេះ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ថែម ហើយ​ភ្លាមៗ​ក៏​ពុំទាន់​មាន​ការបញ្ជាក់​ពី​មន្ដ្រី​ចិន​ជុំវិញ​ការស្លាប់​របស់លោក​ដែរ​។ 

​គួរ​បញ្ជាក់ថា​លោក​Du Wei​ត្រូវបានតែងតាំង​ជា​អគ្គរដ្ឋទូត​ប្រចាំ​នៅ​អ៊ីស្រាអែល​កាលពី​ខែកុម្ភៈ​។ លោក​រស់នៅ​ក្នុងផ្ទះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​Tel Aviv ហើយ​ពីមុន​លោក​ជា​បេសកជន​ពិសេស​ប្រចាំ​នៅ​ប្រទេស​អ៊ុ​យក្រែន​៕

ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត